បុរស​ម្នាក់​ជួប​គ្រោះ​ថ្នាក់​សន្លប់​អស់​ 15ឆ្នាំ ពេល​នេះ​ត្រូវ​បំពាក់​បច្ចេក​វិទ្យា​រំញោច​​សរសៃ​ប្រសាទ

បុរស​ជន​ជាតិ​បារាំង​ម្នាក់​ត្រូវ​បាន​គ្រូ​ពេទ្យ​វះ​កាត់​បាន​ដាក់​បញ្ចូល​ឧបករណ៍​រំញោ​ច​សរសៃវិញាណ​មួយ​នៅ​ក្នុង​ទ្រូងរបស់​គាត់​នេះបើ​យោង​តាម​ការសិក្សា​ដែលបាន​ចេញផ្សាយកាល​ពីថ្មី​ៗ​នេះ​នៅក្នុងជីវវិទ្យា​បច្ចុប្បន្ន។

បុរស​អាយុ 35 ឆ្នាំ​រូប​នេះ​បាន​ជួួប​ឧបទ្ទវហេតុ​រថយន្ត​មួយ​នៅ​ពេល​គាត់​មាន​អាយុ 20 ឆ្នាំដែល​ធ្វើ​ឱ្យ​គាត់​សន្លប់​ដោយមិន​ដឹងខ្លួនអស់​រយៈពេល 15ឆ្នាំ​មក​ហើយ​។ សរសៃ​ប្រសាទ​បាន​លាតសន្ធឹង​ពីខួរក្បាល​ទៅផ្នែក​ផ្សេង​ទៀត​នៅក្នុង​ខ្លួនរួម​ទាំងបេះ​ដូង និង​​សួត។

ការរំញោច​សរសៃ​ប្រសាទរបស់ Vagus ត្រូវ​បាន​ប្រើ​ដើម្បី​ព្យា​បាល​មនុស្ស​ដែល​មាន​ជំងឺឆ្កួត​ជ្រូក​ ជំងឺធ្លាក់ទឹកចិត្ត និង​​សរសៃ​ប្រសាទ​​ដែល​ត្រូវ​បាន​ប៉ះទង្គិច​។ អ្នកស្រាវ​ជ្រាវ​ចង់ធ្វើ​តេស្តសមត្ថភាព​នៃការ​រំញោចសរសៃប្រសាទរបស់ vagus ដើម្បី​ធ្វើ​ការ​សន្លប់​​​របស់​បុរស​ម្នាក់​នេះ​ដឹង​ខ្លួន​ឡើង​វិញ។

ការរំញោច​សរសៃប្រសាទ​របស់ Vagus ចាប់​ផ្តើម​ជាមួយ​នឹងការ​ដាក់ឧបករណ៍​មួយ​នៅក្នុង​ទ្រូង និងការរត់ខ្សែរ​នៅ​ក្រោម​ស្បែក។ ខ្សែ​នេះ​តភ្ជាប់​សរសៃប្រសាទ​​ជា​មួយ​នឹ​ងឧបករណ៍រំញោច​។ ឧបករណ៍នេះ​នឹងបញ្ជូន​អគ្គិសនី​តាមសរសៃ​ប្រសាទ​ទៅខួរក្បាល​ដែល​ជាលទ្ធផល​បញ្ជូនចរន្ត​អគ្គិសនី​ទាំងនេះ​ទៅកាន់​តំបន់​ខួរក្បាល​មួយចំនួន​អោយ​ដំណើរ​ការ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial