បុរស​តែង​តែ​ចុះ​ចាញ់​មនុស្សស្រី នៅ​ពេល​ដែល​នាង​តែង​តែ​ធ្វើ​រឿង​ទាំង​នេះ!!!

បុរស​ទោះ​បី​ជា​រឹងមាំ​យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​គេ​បាន​ជួប​នឹង​នារី​ដែល​តែង​តែ​ធ្វើ​នូវ​ប៉ុន្មាន​ចំណុច​ដូច​ខាង​ក្រោម​នេះ នោះ​គេ​នឹង​ក្លាយ​ជា​មនុស្ស​ដែល​ទន់ភ្លន់​ភ្លាម៖

ការ​បង្ហូរ​ទឹក​ភ្នែក៖ ទឹកភ្នែក​មនុស្សស្រី គឺ​ជា​ចំណុច​ខ្សោយ​របស់​បុរស នៅ​ពេល​ដែល​នារី​ម្នាក់​បង្ហូរ​ទឹក​ភ្នែក​នៅ​ចំពោះ​មុខ​បុរស​ម្នាក់ ទឹក​ភ្នែក​នោះ​អាច​ធ្វើ​ឱ្យ​បុរស​ម្នាក់​ចុះ​ចាញ់​បាន ទឹក​ភ្នែក​ជា​សញ្ញា​នៃ​ភាព​អង្វរ​លន់​តួ​បើ​ទោះ​ជា​បុរស​នោះ ចិត្ត​ដាច់​ប៉ុណ្ណា​ក៏​ដោយ ក៏​គេ​នៅ​តែ​មាន​ចិត្ត​ទន់ជ្រាយ​ខ្លះ​ដែរ ហើយ​វា​រឹត​តែ​មិន​ដាច់​ចិត្ត​ទៅ​ទៀត ប្រសិន​បើ​បុរស​ម្នាក់​នោះ មាន​ចិត្ត​នៅ​ស្រឡាញ់​នាង​នៅ​ឡើយ។

ភាសា​ផ្អែមល្ហែម៖ ភាសា​ផ្អែមល្ហែម ជាចំណី​នៃ​សោតិន្ទ្រី​យារម្មណ៍​របស់​បុរសៗ បុរស​ចូល​ចិត្ត​ពាក្យ​ផ្អែមល្ហែម​ជាង​ពាក្យ​ទ្រគោះ បុរសម្នាក់​នឹង​ទន់ចិត្ត​នៅ​ពេល​ទទួល​បាន​នូវ​រាល់​សម្តី​ពិរោះពិសារ​ពី​មនុស្សស្រី។

ការ​អង្វរករ៖ គ្មាន​បុរស​ណា​ម្នាក់​ចិត្ត​នៅ​តែ​រឹង​ដូច​ថ្ម​រហូត​នោះ​ទេ គេ​នឹង​ទន់ជ្រាយ​ចិត្ត​គំនិត​នៅ​ពេល​មាន​នារី​ម្នាក់​ទទូច​សុំអង្វរ សុំ​សេចក្តី​មេត្តា និង​ការ​អធ្យាស្រ័យ។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial