វិធីសាស្រ្ត​ងាយៗ ដើម្បី​បំបាត់​ស្នាម​មុន​នៅ​លើ​ផ្ទៃ​មុខ

មុខ​របស់​មនុស្ស​គ្រប់​រូប ពិត​ជា​សំខាន់​ណាស់ ព្រោះ​នៅ​ពេល​ដែល​មនុស្ស​យើង​ជួប​គ្នា​ដំបូង ពួក​យើង​តែងតែ​ក្រឡេក​មើល​មុខ​មុន​គេ។ ចុះបើ​សិន​ជា​អ្នក​មាន​បញ្ហា​នៅ​លើ​ផ្ទៃ​មុខ ដូចជា ស្នាម​បន្ទាប់​ពី​ឡើង​មុន រឺ​ញិច​មុន​រួច តើ​ដឹង​ពី​វិធីសាស្ត្រ ដើម្បី​បំបាត់​ស្នាម​នោះ​ទេ?

អស់​បារម្ភ សំរាប់​បញ្ហា​ស្នាម​មុន​លើ​មុខ!!! ខាង​ក្រោម​នេះ គឺ​ជា​វិធីសាស្ត្រ​ទាំង ៥ យ៉ាង​ដែល​អ្នក អាច​សាក​ល្បង​ធ្វើ​តាម។ សាក​មួយ​ណា​ក៏​បាន​ដែរ​ណា!!!

១. បន្ទាល​កន្ទុយ​ក្រពើ៖ អ្នក​គ្រាន់​តែ​ចិត​យក​ផ្នែក​សៗ នៃ​បន្ទាល​កន្ទុយ​ក្រពើ​បិត​មុខ ​ហើយ​ម៉ាស្សា​ថ្មមៗ នៅ​លើ​ស្នាម​នោះ។ គួរ​ទុក​ឲ្យ​បាន​៣០ នាទី បន្ទាប់​មក​លាង​ចេញ។ មួយ​ថ្ងៃ​គួរ​បិត ២ ទៅ ៣ ដង​ជា​ប្រចាំ។

២. ក្រូច​ឆ្មារ៖ គួរ​ផ្តិត​សំឡី​ទៅ​នឹង​ក្រូច​ឆ្មារ ហើយ​ដាក់​នៅ​ស្នាម​នោះ ១០ នាទី ​បន្ទាប់​មក​លាង​ចេញ។ គួរ​ធ្វើ​បែប​នេះ មួយ​ថ្ងៃ ២ ដង។

ចំណាំ៖ រាល់​ការ​លាប​ក្រូច​ឆ្មារ នៅ​លើ​ស្បែក អ្នក​មិន​គួរ​ចេញ​ឲ្យ​ត្រូវ​ថ្ងៃ​ទេ វា​អាច​ធ្វើ​ឲ្យ​ស្បែក​ខ្លោច​បាន។

៣. ម្សៅ Baking Soda៖ ដាក់​ម្សៅ Baking Soda ២​ស្លាបព្រា​ទៅ​ក្នុង​ចាន ហើយ​ដាក់​ទឹក​ចូល​បន្តិច។ កូរ​ឲ្យ​សព្វ បន្ទាប់​​មក​​យក​​​វា​​ទៅ​​លាប​លើ​ស្នាម​មុន ទុក​ចោល ២, ៣ នាទី ​រួចលាង​សំអាត​ចេញ។

ចំណាំ៖ មិន​ត្រូវ​ទុក​ម្សៅ Baking Soda លើ​ស្បែក​លើស​ពី ៥នាទី នោះ​ទេ ព្រោះ​វា​បង្ក​ឲ្យស្បែក ស្ងួត​ខ្លាំង បាត់បង់​សំនើម។

៤. ដំឡូង​បារាំង៖ គួរ​ចិត​ដំឡូង​បារាំង ហើយ​កោស​សាច់​វា​បិត​នៅ​លើ​ស្នាម​មុន ​ទុក​ចោល ២០ នាទី ហើយ​លាង​ទឹក​ចេញ។

៥. រមៀត៖ មិន​បាច់​ប្រាប់​ក៏​ដឹង​ថា រមៀត​អាច​បំបាត់​ស្នាម​មុន​បាន!!! គ្រាន់​តែ​ចិត​រមៀត ​ស្តើងៗ ហើយ​បិត​នៅ​លើ​មុខ ទុក​ចោល ១៥ នាទី ហើយ​លាង​ទឹក​ចេញ រួច​ជា​ស្រេច។

ប្រភព៖ Homeremedies
ដោយ៖ NT

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial