កម្ពុជា ចាញ់​ម្ចាស់​ផ្ទះ​ឥណ្ឌូនេស៊ី ក្នុង​លទ្ធផល ៣ ទល់​នឹង ១

នៅ​រាត្រី​ថ្ងៃ​ពុធ កាល​ពី​ម្សិល​មិញ​នេះ ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ​កម្ពុជា បាន​ធ្វើ​ការ​ប្រកួត​មិត្តភាព ជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិ​របស់​ឥណ្ឌូនេស៊ី ដែល​ធ្វើ​ឡើង​នៅ​​ប្រទេស​ឥណ្ឌូនេស៊ី។

ជា​លទ្ធផល ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ចាញ់​ម្ចាស់​ផ្ទះ​ឥណ្ឌូនេស៊ី ជា​មួយ​នឹង​លទ្ធផល ៣ ទល់​នឹង ១ ដែល​មួយ​គ្រាប់​របស់​កម្ពុជា ធ្វើ​បាន​ដោយ​កីឡាករ ចាន់ វឌ្ឍនាកា។

គួរ​រំលឹកផង​ដែរ​ថា ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ធ្វើ​ការ​ហោះ​ហើរ​ចាក​ចេញ​ពី​ប្រទេស​ឥណ្ឌូនេស៊ី ទៅ​ទីក្រុង ហាណូយ ប្រទេស វៀតណាម នៅ​​ម៉ោង ៤ ទៀបភ្លឺ ថ្ងៃ​សុក្រ ទី០៦ ខែតុលា​នេះ ដើម្បី​ប្រកួត​ជម្រុះ AFC Asian Cup 2019 ជា​មួយ​នឹង​ម្ចាស់​ផ្ទះ​វៀតណាម។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial