ចង់​រក្សា​ស្នេហា​ឲ្យ​បាន​យូរ​អង្វែង គួរ​តែ​ប្រយ័ត្ន​ចំពោះ​រឿង​ទាំង​នេះ

ប្រសិន​បើ​អ្នក​កំពុង​តែ​ស្រឡាញ់​គ្នា​ខ្លាំង ហើយ​មិន​ចង់​បែក​គ្នា និង​ចង់​កាន់​ដៃ​គ្នា​សាង​សុភមង្គល​ទៅ​អនាគត​នោះ សូម​អនុវត្ត​​នូវ​ចំណុច​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ។

ត្រូវ​មាន​ទំនាក់​ទំនង​ស្នេហា​ដែល​រស់​រវើក ពោល​គឺ​មិន​ត្រូវ​ស្ងាត់​ស្ងៀម​ពេក​នោះ​ទេ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ស្នេហា​របស់​យើង​មាន​ភាព​សោះកក្រោះ។

គួរ​តែ​កុំ​ប្រចណ្ឌ​ចំពោះ​គេ​ច្រើន​ពេក ព្រោះ​ការ​ប្រចណ្ឌ​ខ្លះ មិន​មែន​ព្រោះ​តែ​ស្រឡាញ់​គេ តែ​វា​គឺ​ជា​ការ​ប្រចណ្ឌ​ផ្កាប់​មុខ ដែល​អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ស្នេហា​យើង​ប្រេះឆា​បាន។

កុំ​ចង់​ចាញ់​ឈ្នះ​គ្នា​ពេក​អី ព្រោះ​ស្នេហា មិន​មែន​ជា​ការ​ប្រកួត​ប្រជែង​នោះ​ទេ តែ​វា​គឺ​ជា​ល្បែង​មួយ ដែល​ត្រូវ​តែ​មាន​ការ​សហការ​គ្នា​ពី​មនុស្ស​ពីរ​នាក់។

កុំ​ចង់​ឲ្យ​គេ​ធ្វើ​អ្វីៗ​ដើម្បី​យើង​គ្រប់​បែប​យ៉ាង​ពេក ព្រោះ​មនុស្ស​ម្នាក់ៗ មាន​ចំណង់​ចំណូល​ចិត្ត​ខុសៗ​គ្នា យើង​មិន​អាច​ធ្វើ​អ្វីៗ​តម្រូវ​ចិត្ត​គេ ហើយ​គេ​ក៏​មិន​អាច​តម្រូវ​ចិត្ត​យើង​គ្រប់​ពេល​ដែរ។

ត្រូវ​ស្ដាប់​ហេតុផល​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ពេល​មាន​រឿង​អ្វី​មួយ​កើត​ឡើង ដោយ​មិន​ត្រូវ​ដើរ​ចេញ ឬ​មិន​និយាយ​ស្ដី​រក​គ្នា​នោះ​ទេ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​បញ្ហា​កើត​ឡើង​កាន់​តែ​ធំ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial