គណនី Yahoo ចំនួន ៣ ពាន់លាន ត្រូវ​បាន​គេ​លួច​តាំង​ពី​ឆ្នាំ ២០១៣

ក្រុមហ៊ុន Yahoo ជឿ​ជាក់​ថា ចំនួន​សរុប​នៃ​គណនី​ដែល​បាន​គេ​រំលោភ​បំពាន​ទិន្នន័យ កាល​ពី​ខែ​សីហា ឆ្នាំ 2013 ដែល​ត្រូវ​បាន​បញ្ចេញ​នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​មុន មិន​មាន​ចំនួន 1 ពាន់លាន​គណនី​ទេ ពោល​គឺ​ចំនួន 3 ពាន់លាន​​គណនី​ឯណោះ។

ក្នុង​ឆ្នាំ 2013 ដែល​មាន​ការ Hack ដ៏​ធំ​មួយ​ទៅ​លើ Yahoo ដែល​ពេល​នោះ​មាន​ការ​លួច​យក​ព័ត៌មាន​អំពី​គណនី​អ្នក​ប្រើប្រាស់​រួម​មាន ឈ្មោះ, អាស័យដ្ឋាន​អ៊ីម៉ែល, លេខ​ទូរស័ព្ទ, ថ្ងៃខែឆ្នាំ​កំណើត, ពាក្យសម្ងាត់ (ដោយ​ប្រើ MD5) ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ប្រកាស​ថ្មីៗ​របស់​ក្រុមហ៊ុន Yahoo បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រសិន​បើ​អ្នក​មាន​គណនី​អ៊ីម៉ែល នៅ​លើ​ Yahoo អ្នក​អាច​​ជា​ផ្នែក​មួយ​នៃ​ការ​រំលោភ​បំពាន​ទិន្នន័យ​ទាំង​នោះ​ផង​ដែរ។

ប្រភព៖ The Hacker News
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial