ស្នេហ៍​ដែល​គ្មាន​អនាគត តែង​តែ​ស្តែង​ឡើង​តាម​រយៈ​ចំណុច​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ!!!

ស្រឡាញ់​មនុស្ស​ម្នាក់ ពិត​ជា​ងាយ​ស្រួល ប៉ុន្តែ​បើ​ស្រឡាញ់​មនុស្ស​ម្នាក់ ក្នុង​គោល​បំណង​សាង​អនាគត​ជា​មួយ​គ្នា គឺ​រឿង​ដែល​មិន​ងាយ​ស្រួល​ប៉ុន្មាន​នោះ​ទេ។ ជា​ទូទៅ​គូស្នេហ៍​ខ្លះ តែងតែ​មាន​ភាព​ប្រឈម​គ្នា​ជា​ច្រើន​ដែល​ទាំង​នោះ គឺ​ជា​ឧបសគ្គ​ដែល​រាំងស្ទាក់​ស្នេហា​មួយ​នោះ មិន​ឱ្យ​សម​តាម​បំណង ហើយ​ទោះបី​ជា​ចង់​បន្ត​ទៀត​ក៏​គ្មាន​ប្រយោជន៍​ដែរ ហើយ​ស្នេហ៍​បែប​នេះ ទោះ​ចង់​បន្ត​ក៏​គ្មាន​អនាគត​ដែរ។

ស្នេហា​បែប​នេះ​ដែរ តែង​តែ​ស្តែង​ឡើង​ឱ្យ​ឃើញ​ដូច​ខាង​ក្រោម​នេះ៖

នៅ​ក្បែរ​គ្នា​មាន​តែ​រឿង៖ គ្រប់​ពេល​ដែល​នៅ​ក្បែរ​គ្នា​អ្នក​ទាំង​ពី​តែងតែ​សាង​ឱ្យ​មាន​ជម្លោះ​ច្រើន​ជាង​ភាព​រីករាយ មាន​បញ្ហា​ច្រើន​មិន​ចេះចប់។

មិន​សូវ​មាន​ពេល​វេលា​ឱ្យ​គ្នា៖ ជា​ការ​ពិត​ស្នេហា​បើ​គ្មាន​ពេល​វេលា​ឱ្យ​គ្នា​ទេ ប្រាកដ​ណាស់​អ្នក​ក៏​គ្មាន​ពេល​ស្វែងយល់​ពី​គ្នា​ដែរ ពេល​វេលា​មិន​ចាំ​បាច់​យូរ​នោះ​ទេ គ្រាន់តែ​អ្នក​ចេះ​ឆ្លៀត​វា​គឺ​ជា​រឿង​មួយ​ដ៏​សែន​កក់​ក្តៅ​បំផុត។

ប្រចណ្ឌ ហួង​ហែង​ខុស​រឿង៖ ពិត​ណាស់​ប្រចណ្ឌ​កើត​មក​ពី​ក្តី​ស្រឡាញ់ ប៉ុន្តែ​បើ​អ្នក​នៅ​តែ​ធ្វើខ្លួន​ជា​ក្មេង​ដែល​ចាំ​តែ​ង៉ក់ងរ គ្រប់​ពេល​នោះ​ស្នេហា​អ្នក​នឹង​ចែក​ផ្លូវ​ជា​ពុំខាន។

សាង​កំហុស​ដដែលៗ៖ ការសាង​កំហុស​ដោយ​ពុំ​ចេះ​សិក្សា​ពី​វា និង​កែ​ប្រែ​ជា​ថ្មី​ប្រាកដ​ណាស់​ថា បើ​សិន​ជា​បន្តស្នេហ៍​នោះ ក៏​គ្មាន​ប្រយោជន៍​អី​ដែរ។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial