មិន​នឹក​ស្មាន​សោះ​ថា លើលោក​នេះ ពិត​ជា​មាន​ខ្យង​ធំ​ដល់​ម្លឹង!!!

មនុស្ស​ជា​ច្រើន​ពិត​ជា​មិន​ធ្លាប់​ឃើញ ឬ​​មិន​ធ្លាប់​គិត​ទេ​ថា សត្វ​ល្អិត​តូចៗ​ដែល​ពួក​គេ​ស្គាល់ និង​ឃើញ​រាល់​ថ្ងៃ អាច​ក្លាយ​ជា​សត្វ​ដែល​ធំ ស្ទើរ​តែ​មិន​គួរ​ឲ្យ​ជឿ ហើយ​មាន​ពេល​ខ្លះ​យើង​គិត​ថា វា​មាន​តែ​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​​ប៉ុណ្ណោះ។

​នេះ​ពិត​ជា​មាន​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល និង​មិន​ធ្លាប់​ឃើញ​ពី​មុន​មក​ឡើយ ជា​មួយ​នឹង​ខ្យង​យក្ស ដែល​វា​មាន​ទំហំ​ធំ​ហួស​ពី​ការ​ស្មាន។

ខ្យង​នោះ​មាន​នៅ តំបន់​អាហ្រ្វិក​ខាងលិច ហើយ​វា​អាច​មាន​ប្រវែង​រហូត​ដល់ 20 សង់ទីម៉ែត្រ និង​អាច​រស់​បាន​រហូត​ដល់​ 10 ឆ្នាំ​ឯណោះ។ តើ​អ្នក​ទាំង​អស់​គ្នា ធ្លាប់​ឃើញ​ខ្យង​ដែល​មាន​ទំហំ​ធំ​បែប​នេះ​កន្លង​មក​ដែរ ឬទេ?

​ប្រភព៖ Buzzpaper
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial