ហ៊ីត្លែ​​រ៖ បើ​អ្នក​និយាយ​កុហក ហើយ​និយាយ​វា​ដដែលៗ​គេ​នឹង​ជឿ

ហ៊ីត្លែរ ឬ Adolf Hitler គឺ​ជា​អតីត​មេដឹកនាំ​កំពូល​របស់​អាឡឺម៉ង់ នៅ​ក្នុង​អំឡុង​សម័យ​សង្គ្រាម​លោក​លើកទី២។ ភាព​ផ្ដាច់​ការ និង​មហិច្ចតា​លោភ​លន់​របស់​លោក បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ស្អប់ និង​ខ្លាច​រអារ​យ៉ាង​ខ្លាំង។

ទោះ​ជា​យ៉ាង​ណា មាន​ពាក្យ​មួយ​ឃ្លា ដែល​យើង​អាច​រៀន​ពី Adolf Hitler បាន ដែល​លោក​លើក​ឡើង​ថា “បើ​អ្នក​និយាយ​កុហក ហើយ​និយាយ​វា​ដដែលៗ​គេ​នឹង​ជឿ“។ ក្នុង​ពាក្យ​មួយ​ឃ្លា​នេះ ចង់​ប្រាប់​ដល់​អ្នក​ទាំង​អស់​គ្នា​ថា ការ​ព្យាយាម​បញ្ចុះ​បញ្ចូល​នរណា​ម្នាក់ ឲ្យធ្វើ​រឿង​អ្វី​មួយ មិន​​មែន​ជា​ការ​ងាយ​ស្រួល​ប៉ុន្មាន​ឡើយ ប៉ុន្តែ​យើង​នៅ​តែ​អាច​ធ្វើ​បាន ប្រសិន​បើ​យើង​មិន​បោះបង់​សេចក្ដី​ព្យាយាម។

នៅ​ពេល​ដែល​មនុស្ស​ម្នាក់​បាន​លឺ ការ​និយាយ​ដដែលៗ​ច្រើន​ដង ទោះ​បី​គេ​មិន​ជឿ ក៏​គេ​អាច​នឹង​យក​ពាក្យ​ដែល​យើង​និយាយ​ទៅ​ធ្វើ​ការ​ពិចារណា​ដែរ ទោះ​បី​ពាក្យ​នោះ ជា​ពាក្យ​មិន​ពិត ឬ ជា​ពាក្យ​បោក​ប្រាស់​ក៏​ដោយ។ យូរៗ​ទៅ គេ​នឹង​ជឿ​អ្នក​ដោយ​ងប់ងល់​បំផុត។

ចិត្ត​គំនិត​របស់​មនុស្ស មិន​រឹង​ដូចជា​ថ្ម​ទេ។ យើង​អាច​បំបែក​ចិត្ត​របស់​មនុស្ស​បាន ដោយ​ការ​ព្យាយាម និយាយ លើក​ហេតុ​ផល និង​ពន្យល់​ឲ្យ​បាន​ក្បោះ​ក្បាយ។ ដូច្នេះ​បើ​ចង់​ឲ្យ​គេ​ជឿ​សម្ដី​យើង ត្រូវ​និយាយ​ដោយ​មាន​ហេតុផល និង​និយាយ​ឲ្យ​បាន​ច្រើន​ដង ប៉ុន្តែ​កុំ​និយាយ​ពាក្យ​ដដែលៗ​ខ្លាំង​ពេក។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial