សត្វ​ពីងពាង​ដ៏​កម្រ ដែល​មាន​ខ្លួន​ស្រដៀង​នឹង​តួអង្គ Pokemon

​នេះ​គឺ​ជា​សត្វ​ពីងពាង​ដ៏​កម្រ​បាន​ឃើញ​មួយ ដែល​មាន​ខ្លួន​ស្រដៀង​នឹង​តួអង្គ Pikachu (ជា​ប្រភេទ​សត្វ Pokemon ដែល​ជា​សត្វ​ប្រឌិត នៅ​ក្នុង​​ហ្គេម, វីដេអូ​កំសាន្ត និង​ខ្សែភាព​យន្ត​កំប្លែង)។

សត្វ​តូច ដ៏​ស្រស់​ស្អាត​​នេះ បាន​ទាក់ទាញ​អ្នក​រុករកភូមិសាស្រ្ត​លោក Jonathan Kolby ឲ្យ​ផ្ដិត​យក​រូប​ភាព​របស់​វា ខណៈ​ពេល​ដែល​លោក​ធ្វើការ​ស្រាវជ្រាវ នៅ​ក្នុង​ព្រៃ​នៃប្រទេស​ហុងឌូរ៉ាស។

ពេល​ឃើញ​វា​ជា​លើក​ដំបូង យើង​ប្រហែល​ជា​មិន​ប្រាកដ​ក្នុង​ចិត្ត​ទេ​ថា វា​ជា​សត្វ​ពីងពាង​ ប៉ុន្តែ​នៅ​ពេល​ដែល​ឃើញ​សំបុក​វា​រស់​នៅ ទើប​អាច​ប្រាកដ​បាន។ គិតៗ​ទៅ នៅ​លើ​លោក​នេះ ពិត​ជា​មានសត្វ​ប្លែកៗ និង​កម្រ​បាន​ឃើញ​ជា​ច្រើន ពិសេស​ពពួក​សត្វ​ដែល​រស់​នៅ​ក្នុង​ព្រៃ ដាច់​ដោយ​ឡែក​ពី​តំបន់​ដែល​មាន​មនុស្ស​រស់​នៅ។

ប្រភព៖ Buzzpaper
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial