ក្រុមហ៊ុន Apple កំពុង​ប្រើ​ក្បួន​ខូច ដើម្បី​ឲ្យ​អ្នក​ទិញ​ទូរស័ព្ទ​ស៊េរីថ្មី iPhone 8 និង iPhone X របស់​ខ្លួន?

តើ​អ្នក​បាន​កត់​សម្គាល់​អ្វី​ដែល​ប្លែក​ជា​មួយ​នឹង​ទូរស័ព្ទ iPhone 5s ចាស់​របស់​អ្នក​ ឬ​ទូរស័ព្ទ iPhone 6 ឬ iPhone 7 ឬ iPhone កំណែ​ណា​មួយ​ទេ? ប្រសិន​បើ​អ្នក​បាន​ពិនិត្យ​ត្រឹមត្រូវ អ្នក​នឹង​បាន​កត់​សម្គាល់​ឃើញ​ថា ទូរស័ព្ទ iPhone បច្ចុប្បន្ន​របស់​អ្នក​មាន​ដំណើរ​​យឺតយ៉ាវ​មិន​ខាន។

ពិត​ណាស់ របាយការណ៍​ជា​ច្រើន​នៅ​លើ​វេទិកា​នានា បាន​បង្ហាញ​ថា ម្ចាស់ iPhone កំពុង​ត្អូញត្អែរ​អំពី iPhone របស់​ពួកគេ​មាន​ដំណើរ​ការ​យឺតយ៉ាវ ហើយ​ក្រុមហ៊ុន Apple ត្រូវ​ស្តី​បន្ទោស ដោយសារ​តែ​រឿង​នេះ។ វា​បាន​​ចាប់​ផ្តើម​កើត​ឡើង​ចាប់​តាំង​ពី​ក្រុមហ៊ុន Apple បាន​បង្ហាញ iPhone 8 និង iPhone X ថ្មី​​របស់​ខ្លួន​មក​ម្ល៉េះ។

វា​ហាក់​ដូច​ជា ក្រុម​ហ៊ុន Apple កំពុង​កាត់​បន្ថយ​ការ​ប្រើប្រាស់ iPhone ចាស់ៗ ដើម្បីឲ្យ​អ្នក​ប្រើប្រាស់​ងាក​មក​ប្រើ​ផលិត​ផល​ថ្មី​របស់ខ្លួន គឺ​ទូរស័ព្ទ iPhone 8 ឬ iPhone X ហើយ​​ទូរស័ព្ទ iPhone ថ្មី​ទាំង​ពីរ​នេះ ពិត​ជា​មាន​តម្លៃ​ខ្ពស់​ពេក។

ប្រភព៖ T. Worm
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial