កត្តា​ដែល​អ្នក​គួរ​គិត​ក្នុង​ការ​ជ្រើស​រើស​គូ​ជីវិត ដើម្បី​ឱ្យ​ស្នេហា​របស់​អ្នក​មាន​អនាគត

ជីវិត​គូ គឺ​ជា​សញ្ញា​ដែល​បង្ហាញ ពី​ការ​បញ្ចប់​ភាព​យុវវ័យ​របស់​មនុស្ស​ដែល​ត្រូវ​ប្រើ​ជីវិត​មួយ​ដែល​មាន​តួនាទី​ជា​ប្តី ជា​ប្រពន្ធ និង​ជា​ឪពុក​ម្តាយ​របស់​គេ។ ហេតុ​ដូច្នេះ ការ​ជ្រើសរើស​គូ​ជីវិត​ត្រូវតែ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​យក​ចិត្ត​ទុកដាក់​ឱ្យ​បាន​ខ្ពស់​បំផុត ​ដូច​ជា ពាក្យ​ចាស់​លោក​ពោល​ថា ធ្វើស្រែ​ឱ្យ​មើល​ស្មៅ ទុក​ដាក់​កូន​ចៅ​ឱ្យ​មើល​ផៅ​សណ្តាន។

ខាង​ក្រោម​នេះ គឺ​ជា​កត្តា​មួយ​ចំនួន​ដែល​ជួយ​ឱ្យ​យើង​ជ្រើស​បាន​ត្រឹមត្រូវ​នូវ​គូ​ជីវិត ដែល​មាន​គុណភាព​ស័ក្តិសម​នឹង​យើង៖

កត្តា​រូប​សម្រស់៖ ការជ្រើស​គូ​ជីវិត គឺ​ត្រូវ​មើល​ទៅ​លើ​រូប​សម្រស់​មួយ​ផ្នែក​ដែរ ដែល​ជា​ភាព​ចាំ​បាច់ យើង​ត្រូវ​ជ្រើស​អ្នក​ណា​ដែល​មាន​សម្រស់​ប្រហាក់​ប្រហែល​នឹង​យើង ​មិនមែន​ស្អាត​ពេក ឬ​អាក្រក់​លើស​យើង​នោះ​ទេ គឺ​មាន​ភាព​សម​ល្មម​រវាង​ភាគី​ទាំង​សង​ខាង។

កត្តា​ទ្រព្យ​សម្បត្តិ៖ ជា​ផ្នែក​មូយ​ដែល​ជួយ​ឱ្យ​ជីវិត​គូ​ដំណើរ​ការ​បាន​ល្អ យើង​គួរ​ជ្រើស​អ្នក​ណា​ដែល​មាន​ទ្រព្យ​សម្បត្តិ​សម​នឹង​យើង មិន​មែន​មាន​លើស​យើង​ជ្រុល ឬ​ក្រជាង​យើង​ខ្លាំង​នោះ​ទេ គឺ​រើស​អ្នក​ដែល​សមរម្យ​ជា​មួយ​យើង។

កត្តា​ចំណេះ​ដឹង៖ ការ​ជ្រើស​រើស​គូ​ជីវិត ប្រសិន​បើ​ភាគី​ជា​ប្តី ឬ​ប្រពន្ធ​មាន​ចំណេះដឹង​ប្រហែល​គ្នា​ប្រាកដ​ណាស់​ថា ជីវិត​ពួក​គេ​ក៏​រលូន​ដែរ ដូច​ពាក្យ​ចាស់​ពោល​ថា “នាង​រត់​រក​អ្នក”។

កត្តា​ចំណង់​ចំណូល​ចិត្ត៖ ជ្រើស​មនុស្ស​ម្នាក់​ដែល​មាន​ចំណង់​ចំណូល​ចិត្ត​ប្រហែល​យើង​ដូច្នេះ​រាល់​ការ​សម្រេច​ចិត្ត​ក៏​ពុំ​សូវ​មាន​ភាព​ប្រឈម​គ្នា​ដែរ។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial