វីដេអូ​​អប់រំ​ខ្លី៖ ត្រចៀកសរ

ពេល​ខ្លះ​ព្រោះ​តែ​ការ​ស្ដាប់​សម្ដី​របស់​អ្នក​ដទៃ ដោយ​គ្មាន​ការ​គិត​ពិចារណា អាច​ធ្វើ​ឲ្យ​អ្នក​មាន​វិប្បដិសារី​ទៅ​ថ្ងៃ​ក្រោយ​បាន។ នៅ​ពេល​ដែល​មិន​ទាន់​បាន​ដឹង​ការ​ពិត​ច្បាស់​លាស់​នៅ​ឡើយ​ទេ យើង​កុំ​ទាន់​អាល​វិនិច្ឆ័យ​លើ​នរណា​ម្នាក់​ឲ្យ​សោះ ព្រោះ​សម្ដី​របស់​អ្នក​ផ្សេង មិន​ពិត​ប្រាកដ​ដូច​ជា​ការ​ពិត​ឡើយ។

ទាក់​ទង​នឹង​ចំណុច​នេះ​ដែរ ក្រុមយុវជន​កង​ចក្រទេព នៃ​វិទ្យាល័យ​ព្រះរាជ​បូជនីយ​កិច្ចខែត្រ​ស្ទឹងត្រែង បាន​បង្កើត​វីដេអូ​សម្ដែង​បែប​កំប្លែង​ខ្លី​មួយ បង្ហាញ​ពី​មនុស្ស​ស្រី​ម្នាក់ ដែល​ស្ដាប់​សម្ដី​របស់​អ្នក​ដទៃ​ដោយ​មិន​បាន​គិត​ពិចារណា ហើយ​មក​ឈ្លោះ​ជា​មួយ​នឹង​ប្ដី​របស់​ខ្លួន។

ចង់​ដឹង​ថា អត្ថន័យ​អប់រំ និង​គួរ​ឲ្យ​ចង់​ទស្សនា​យ៉ាង​ណា​ខ្លះ​នោះ សូម​ទស្សនា​រឿង ត្រចៀកសរ ខាង​ក្រោម​នេះ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial