ធ្វើ​ដូច​ម្ដេច ដើម្បី​ឲ្យ​បុរស​ជា​សង្សារ​ចាត់​ទុក​អ្នក​ជា​មនុស្ស​សំខាន់?

មនុស្ស​សំខាន់ ពិត​ជា​ពិសេស​ណាស់ ព្រោះ​ថា ទោះ​ពី​ជា​យើង​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ យើង​តែង​មាន​អាទិភាព​ជា​និច្ច។ បើ​ចង់​ឲ្យ​បុរស​ជា​សង្សារ ចាត់​ទុក​យើង​ជា​មនុស្ស​សំខាន់ មិន​ពិបាក​ទេ ដោយ​គ្រាន់​តែ​សាក​ល្បង​ធ្វើ​តាម​នូវ​ចំណុច​មួយ​ចំនួន​ខាង​ក្រោម​នេះ។

១. សរសើរ​រាល់​ទង្វើ​ល្អ​របស់​គាត់ ដើម្បី​ឲ្យ​គាត់​បាន​ដឹង តែ​មិន​មែន​សរសើរ​តែ​ពី​ក្រោយ​ខ្នង​នោះ​ទេ។ ធ្វើ​បែប​នេះ គាត់​នឹង​ជឿ​ជាក់​លើ​សមត្ថភាព​របស់​ខ្លួន​ឯង និង​យល់​ថា មាន​តែ​អ្នក​ប៉ុណ្ណោះ ដែល​ចេះ​សរសើរ ហើយ​និយាយ​ពាក្យ​ពិត​ចំពោះ​គាត់។

២. បង្ហាញ​ទំនាក់​ទំនង​របស់​អ្នក និង​គាត់ ដោយ​បើក​ចំហរ មិន​លាក់​បាំង។ អ្នក​អាច​កាន់​ដៃ​របស់​គាត់​នៅ​ពេល​ដើរ​ទៅ​ផ្សារ ឬ​កន្លែង​កម្សាន្ត​នានា​ជា​ដើម។

៣. ប្រាប់​គាត់​រាល់​បញ្ហា​ដែល​អ្នក​បាន​ជួប​ប្រទះ ដើម្បី​ឲ្យ​គាត់​ជួយ​ដោះស្រាយ។ ដូច្នេះ​គាត់​​នឹង​មាន​អារម្មណ៍​ថា អ្នក​គឺ​ជា​មនុស្ស​មិន​ចេះ​លាក់​បាំង ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ផង​ដែរ។

៤. ធ្វើ​ខ្លួន​ឲ្យ​ក្លាយ​ជា​មនុស្ស​ម្នាក់ ដែល​ជា​បង្អែម​នៅ​ក្នុង​ជីវិត​របស់​គាត់។ ដូច្នេះ​គាត់​នឹង​មិន​​អាច​អត់​អ្នក​បាន​ទេ។ យ៉ាង​ហោច​ណាស់ មួយ​ថ្ងៃ​ក៏​គួរ​តែ​ជួប​ជា​មួយ​អ្នក​ឲ្យ​បាន​ម្ដង​ដែរ។

៥. ជួយ​ដោះស្រាយ​បញ្ហា​របស់​គាត់ និង​ត្រូវ​រួម​សុខ​ទុក្ខ​ជា​មួយ​គ្នា ទោះ​បី​ជា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ។ អ្នក​គឺ​ជា​ទី​ប្រឹក្សា​ដ៏​សំខាន់​ម្នាក់ នៅ​ពេល​ដែល​គាត់​មាន​បញ្ហា​អ្វីមួយ​កើត​ឡើង។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial