ទិន្នន័យ​អតិថិជន​ជាង ២លាន​នាក់​របស់ Equifax ត្រូវ​បាន​លេច​ធ្លាយ

នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ មាន​ការ​លេច​ធ្លាយ​ទិន្នន័យ​ទំហំ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក របស់​​ក្រុម​ហ៊ុន Equifax។

ទីភ្នាក់ងារ​រាយការណ៍​ឥណ​ទាន​អតិថិជន​ដ៏ធំ របស់​សហរដ្ឋ​អាមេរិក Equifax បាន​ឱ្យ​ដឹង​ថា អតិថិជន​ចំនួន 2,5 លាន​នាក់ បន្ថែម​ទៀត​ បាន​ទទួល​រង​ផល​ប៉ះពាល់​ផង​ដែរ ពីការរំលោភ​បំពាន​ទិន្នន័យ​ធំៗ ដែល​ក្រុមហ៊ុន​នេះ បានជួប​ប្រទះ​កាល​ពី​ខែ​មុន ដោយ​ធ្វើ​ឱ្យ​មាន​ជន​រងគ្រោះ​សរុប​ចំនួន 145,5 លាន​នាក់ ​ពី​ចំនួន 143 លាន​នាក់។

កាល​ពី​ខែ​មុន Equifax បាន​ប្រកាស​ថា ខ្លួន​បាន​ទទួល​រង​នូវ​ការ​រំលោភ​បំពាន​ទិន្នន័យ​ដ៏​ធំ ដែល​បាន​បង្ហាញ​ពី​ទិន្នន័យ​ដែល​មាន​ភាព​រសើប​យ៉ាង​ខ្លាំង​ដល់​អតិថិជន​រាប់​រយលាន​នាក់ ដែល​រាប់​បញ្ចូល​ទាំង​ឈ្មោះ​, លេខ​សម្ងាត់, ថ្ងៃ​ខែ​ឆ្នាំ​កំណើត និង​អាស័យដ្ឋាន​ពិត​ប្រាកដ។

ប្រភព៖ The Hacker New
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial