ទង្វើ​ផ្ទុយ​ពី​សម្តី គឺ​ជា​បញ្ហា​ដែល​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​ទំនាក់​ទំនង​ស្នេហា!!!

មាន​មនុស្ស​មិន​តិច​ទេ ដែល​ខក​ចិត្ត​នៅ​ក្នុង​រឿង​ស្នេហា​ព្រោះ​តែ ការ​លង់​ជឿ​នូវ​សម្តី​ផ្អែម​ល្ហែម ការ​សន្យា ពាក្យ​ពេចន៍​លួង​លោម ហើយ​អ្វី​ទាំង​អស់​នេះ ចុង​ក្រោយ​សុទ្ធតែ​ទទួល​បាន​នូវ​លទ្ធផល គឺ​ការ​ខក​ចិត្ត ព្រោះ​វា​ផ្ទុយ​ទាំង​អស់​ពី​ទង្វើ ដែល​ប្រព្រឹត្ត ឬ​សម្តែង​ចេញ​មក។

វា​គឺ​ជា​រឿង​មួយ ដែល​គ្រោះ​ថ្នាក់​បំផុត ដែល​បាន​គំរាម​កំហែង​មនុស្ស​ជា​ច្រើន ឱ្យ​បាក់​ទឹក​ចិត្ត ឱ្យ​ខក​ចិត្ត ឈឺ​ចាប់​ព្រោះ​ស្នេហា។ ស្នេហា ដែល​អាច​នឹង​បន្ត​នូវ​ស្ថិរ​ភាព​ជា​យូរ​អង្វែង គឺ​ស្នេហា​ដែល ទង្វើ និង​សម្តី​មាន​ភាព​ស្រប​គ្នា។ ឯ​ស្នេហា​ដ៏​គ្រោះថ្នាក់​បំផុត​នោះ គឺ​ស្នេហា​ដែល​ទង្វើ និង​សម្តី​របស់​មនុស្ស​មិន​សម​ស្រប​គ្នា។ ហើយ​មិន​យូរ​ទេ វា​នឹង​បាត់​រូប​នៃ​ស្នេហា​នោះ​ជា​ពុំខាន ព្រោះ​មនុស្ស​ម្នាក់​រំពឹង​ និង​ជឿលើ​សម្តី​ដែល​បាន​និយាយ​ថា  ស្រឡាញ់ ចង់​នៅ​ក្បែរ ចង់​រួម​រស់​ជា​គូជីវិត ប៉ុន្តែ​គ្រាន់​តែ​ជា​សម្តី​ដែល​និយាយ​ចោល​មិនមែន​ជា​ពាក្យ​ពិត រីឯ​ទង្វើ​វិញ​បែរ​ជា​ធ្វើ​ឱ្យ​ស្នេហា​នោះ​រង​គ្រោះ ឈឺ​ចាប់​ខក​ចិត្ត ​ដិត​ដាម​ដោយ​ទឹក​ភ្នែក​រីងរៃ។ ដូច្នេះ​បើ​ទង្វើ​បែប​ណា​សូម​ឱ្យ​សម្តី​ក៏​បែប​នោះ​ដែរ តែ​បើ​វា​នៅ​តែ​ផ្ទុយ​គ្នា​រហូត​បែប​នេះ​​ប្រាកដ​ណាស់​ថា ស្នេហា​របស់​អ្នក​គ្មាន​អនាគត​នោះ​ទេ។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial