ឆ្នាំ​ទាំង ៣ នេះ ទៅ​ដល់​កន្លែង​ការងារ​ភ្លាម ទទួល​បាន​លាភ​ភ្លាម

ខា​ល ថោះ និង​មមែ ត្រូវ​បាន​ទេវតា​នាំ​លាភ​សំណាង​ទៅ​ឲ្យ​នៅ​កន្លែង​ធ្វើ​ការ ព្រោះ​គ្រាន់​តែ​ទៅ​ដល់​កន្លែង​ការងារ​ភ្លាម នឹង​ទទួល​បាន​លាភ​ភ្លាម។ ចង់​ដឹង​ថា បាន​លាភ​បែប​ណា​ខ្លះ​នោះ សូម​អាន​ទាំង​អស់​គ្នា។

សម្រាប់​អ្នក​ឆ្នាំ​ខាល៖ ថ្ងៃ​នេះ​អ្នក​នឹង​ជួប​លាភ​ធំ ហើយ​មិន​តែ​ប៉ុណ្ណោះ ថ្ងៃ​នេះ​ក៏​ជា​ថ្ងៃ​ដ៏​ល្អ​ដែរ ដែល​អាចជា​ឱកាស​ឲ្យ​អ្នក​ជូប​នឹង​មនុស្ស​ល្អ ហើយ​អាច​ក្លាយ​ជា​មិត្ត​ល្អ​នឹង​គ្នា​ជា​រៀង​រហូត​ផង​ដែរ។

សម្រាប់​អ្នក​ឆ្នាំ​ថោះ៖ ដោយ​សារ​អ្នក​ជា​មនុស្ស​មាន​គំនិត​ច្នៃ​ប្រឌិត​ច្រើន និង​ពោរពេញ​ដោយ​ភាព​ឆ្លាតវៃ​ក្នុង​ការ​បំពេញ​ការងារ។ ដូច្នេះ​ក្នុង​ថ្ងៃ​នេះ​អ្នក​នឹង​មាន​ឱកាស​ទទួល​បាន​លាភ​ធំ​ជា​មិន​ខាន។

សម្រាប់​អ្នក​មមែ៖ ថ្ងៃ​នេះ​អ្នក​នឹង​ទទួល​បាន​លាភ​ទាំង​ព្រម គឺ​លាភ​ក្នុង​ផង និង​លាភ​ក្រៅ​ផង។ ដូច្នេះ សំណាង​តែង​តែ​រត់​មក​រក​អ្នក​ជា​និច្ច។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial