ឥណ្ឌា ក្លាយ​ជា​ប្រជាជន​ដែល​មាន​អ្នក​ទស្សនា​រឿង​អាសអាភាស​ច្រើន​ជាង​គេ​លំដាប់​ទី ៣ លើ​ពិភពលោក

តាម​រយៈ​ទិន្នន័យ​ដែល​ចេញ​ផ្សាយ​ដោយ​គេហទំព័រ​អាសអាភាស Pornhub បាន​ឲ្យ​ដឹង​ថា ឥឡូវ​នេះ​ជន​ជាតិ​ឥណ្ឌា មាន​ចំនួន​អ្នក​ទស្សនា​​ខ្ពស់​បំផុត​លំដាប់​ទីបី នៅ​លើ​គេហទំព័រ​របស់​ខ្លួន។

ការ​កើន​ឡើង​ខ្ពស់​បែប​​នេះ គឺ​ជា​ការ​​រួម​​ចំណែក​​មួយ​​ពី​បណ្តាញ​ទូរស័ព្ទ​ចល័ត Jio ដែល​ផ្តល់​ទិន្នន័យ​អ៊ីនធឺណែត​ដល់​ប្រជាជន​ឥណ្ឌា ដែល​មាន​តម្លៃ​ទាប​បំផុត នៅ​លើ​ពិភពលោក។ Jio ផ្តល់​ជូន​នូវ​ល្បឿន​លឿន 4G និង​ទំហំ 1GB ក្នុង​មួយ​ថ្ងៃ ដល់​ប្រជាជន​ឥណ្ឌា​សម្រាប់​តម្លៃ​កម្រិត​ទាប 0,08 សេន។

គួរ​រំលឹក​ផង​ដែរ​ថា មុនពេល Jio ចូល​មក​នៅ​ខែ​វិច្ឆិកា ឆ្នាំ 2016 កញ្ចប់​អ៊ីនធឺណែត 4G មាន​ទំហំ 1GB ត្រូវ​ចំណាយ​ប្រហែល 3.75 ដុល្លារ ក្នុង​មួយ​ខែ (0.12 សេន​ក្នុង​មួយ​ថ្ងៃ)។ ទោះ​ជា​យ៉ាង​ណា តម្លៃ​ឈ្លាន​ពាន​របស់ Jio បាន​បង្ខំ​ឱ្យ​ប្រតិបត្តិករ​ផ្សេង​ទៀត កាត់​បន្ថយ​អត្រា​អ៊ីនធឺណែត​របស់​ខ្លួន ឲ្យ​មាន​កម្រិត​ទាប​ដែរ ដើម្បី​ប្រកួត​ប្រជែង​ជា​មួយ​នឹង Jio ។

ប្រភព៖ T. Worm
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial