Aubameyang ថា​​គ្មាន​ចំណាប់​​​អារម្មណ៍​ផ្លាស់​ទៅ​ Man City ទេ

ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ Borussia Dortmund កីឡាករ​ Pierre-Emerick Aubameyang បាន​ប្រកាស​​ថា​ខ្លួន​​គ្មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ផ្លាស់​ទៅ​លេង​ឲ្យ​​ក្រុម​មេឃ​ខៀវ​ Manchester City ឬ​ក៏​ក្រុម​ណា​មួយ​ផ្សេង​នៅ​ក្របខ័ណ្ឌ​ Premier League ឡើយ​។

Aubameyang ត្រូវ​បាន​ភ្ជាប់​ជាមួយ​ការ​ផ្ទេរ​ទៅ​ Man City និង​ក្រុម​កាំភ្លើង​ធំ​ Arsenal អំឡុង​រដូវក្ដៅ​កន្លង​ទៅ​ ប៉ុន្តែ​​ការ​ពិត​គឺ​គាត់​បាន​ខិត​កាន់​តែ​ជិត​ទៅ​នឹង​ការ​ផ្លាស់​​​ទៅ​កាន់​ក្របខ័ណ្ឌ​កំពូល​របស់​ចិន​ជាង​ការ​ផ្លាស់​ទៅ​អង់គ្លេស។

“Manchester City មែន​ទេ​? ការ​ពិត​ទៅ​គឺ​ខ្ញុំ​មិន​ដែល​​ត្រូវ​បាន​ទាក់ចិត្ត​ដោយ​ក្លិប​ណា​មួយ​នៅ​ Premier League ឡើយ​ ហើយ​នេះ​គឺ​ជា​គំនិត​ផ្ទាល់​ខ្លួន​មួយ​។” Aubameyang បាន​និយាយ​។ “ខ្ញុំ​​បាន​គិត​អំពី​ការ​ផ្លាស់​ទៅ​លេង​នៅ​លីក​ចិន​ ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្ដាយ​ដែល​នៅ​ទីនោះ​​​ខ្វះ​វិជ្ជាជីវៈ​។”

កីឡាករ​វ័យ​ ២៨ ឆ្នាំ​សញ្ជាតិ​ហ្គាបុង​រូប​នេះ​បន្ថែម​ទៀត​ថា​ ៖​ “ខ្ញុំ​រីករាយ​​ខ្លាំង​ណាស់​ដែល​បាន​ស្នាក់​នៅ​ក្នុង​ក្រុម Dortmund ហើយ​នៅ​ទីនេះ​ដូច​​ជា​គ្រួសារ​មួយ​របស់​​ខ្ញុំ​ដែរ​។”

ហើយ​ Aubameyang បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា​ខ្លួន​​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​​ដូច​កីឡាករ​ Ousmane Dembele ដែរ​ ប្រសិន​បើ​ខ្លួន​ទទួល​បាន​ឱកាស​ផ្លាស់​ទៅ​​លេង​​ឲ្យ​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona ។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial