Ancelotti ប្រកាស​ថា​គាត់​​នឹង​ចូល​ប្រឡូក​​​ពិភព​បាល់ទាត់​វិញ​រដូវកាល​ក្រោយ​

លោក​ Carlo Ancelotti មាន​គម្រោង​សម្រាក​រយៈ​ពេល​​ ១០ ខែ​សិន​ បន្ទាប់​ពី​ត្រូវ​បាន​ក្រុម​ម្ចាស់​ជើង​ឯក​លីក​កំពូល​​អាល្លឺម៉ង់​ Bayern Munich បណ្ដេញ​​ចេញ​ពី​តំណែង​គ្រូ​បង្វឹក​។

គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​ត្រូវ​បាន​​ Bayern បណ្ដេញ​ចេញ​ពី​កីឡដ្ឋាន Allianz Arena ក្រោយ​​ពី​បរាជ័យ​ក្រោម​ថ្វី​ជើង​​​អតីត​ក្រុម​របស់​ខ្លួន​​ Paris St. Germian ​ដោយ​លទ្ធផល​ ៣ ទល់​នឹង​ ០ ក្នុង​ជំនួប​ពាន​រង្វាន់​ Champions League វគ្គ​ជម្រុះ​ក្នុង​ពូល​។

Ancelotti មាន​ប្រវត្តិ​រូប​ការងារ​ជា​គ្រូ​បង្វឹក​ដ៏​ល្អ​មួយ​រូប​ និង​​ធ្លាប់​បាន​ដឹកនាំ​ក្លិប​ធំៗ​មួយ​ចំនួន​នៅ​អឺរ៉ុប​ដូចជា​ ៖ AC Milan, Juventus, Chelsea, Real Madrid, PSG និង​ចុង​ក្រោយ​គឺ​ Bayern Munich ។

ហើយ​ក្រោយ​ក្លិប​​អាល្លឺម៉ង់​បណ្ដេញ​ចេញ​ គ្រូ​បង្វឹក​វ័យ​ ៥៨ ឆ្នាំ​រូប​នេះ​​បាន​​សម្រេច​ចិត្ត​ថា​មិន​​ទាន់​ប្រឡូក​ការងារ​​វិញ​ភ្លាមៗ​ទេ​ ដោយ​​គាត់​មាន​បំណង​រង់ចាំ​ដល់​រដូវកាល​ក្រោយ​​មក​ដល់​ទើប​ចូល​ប្រឡូក​ឡើង​វិញ​។

“ខ្ញុំ​នឹង​សម្រាក​រយៈ​ពេល ១០ ខែ​ ដូច្នេះ​ខ្ញុំ​មិន​ដឹកនាំ​ក្លិប​ណា​ទៀត​ទេ​។” Ancelotti បាន​ថ្លែង​ដូច្នេះ​ទៅ​កាន់​អ្នក​យក​ពត៌មាន​។

ហើយ​ទាក់ទង​នឹង​ការ​បណ្ដេញ​លោក​ Ancelotti ចេញ​ ប្រធាន​ក្លិប​ Bayern Munich គឺ​លោក​ Uli Hoeness បាន​លើក​ឡើង​ថា​​​មក​ពី​​​ Ancelotti បាត់​​បង់​​ការ​​គាំទ្រ​ពី​កីឡាករ​មួយ​ចំនួន​ ប៉ុន្តែ​នៅ​ពេល​សួរ​អំពី​រឿង​នេះ​គាត់​បាន​តប​ថា​ ៖ “វា​គឺ​​​ជា​ការ​ល្អ​បំផុត​ក្នុង​ការ​​មិន​និយាយ​​​​រឿង​​នេះ​។”

ទោះ​បី​ជា​គាត់​​បាន​ប្រកាស​ថា​សម្រាក​​ពី​ការងារ​មួយ​រយៈ​​យ៉ាង​ក្ដី​ ក៏​ Ancelotti ​នៅ​តែ​ត្រូវ​បាន​ក្លិប​ធំៗ​មួយ​ចំនួន​នៅ​អឺរ៉ុប​ចាប់​អារម្មណ៍​ចង់​បាន​ដូច​ជា​ ៖ AC Milan, Roma, Chelsea និង​រួម​ទាំង​​ Arsenal ផង​​ដែរ​។

ប្រែសម្រួល ៖ អំពិល​អំពែក
ប្រភព ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial