Pique៖ ការ​ប្រកួត​នៅ Camp Nou ដោយ​គ្មាន​អ្នក​ទស្សនា គឺ​ជា​រឿង​ដែល​អាក្រក់​បំផុត​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ

ដោយ​សារ​មាន​ហេតុ​ការណ៍​ចលាចល​​មួយ​ដែល​បាន​កើត​ឡើង​នៅ តំបន់​កាតាឡាន់ ការ​ប្រកួត​រវាង Barcelna និង  Las Palmas ត្រូវ​បង្ខំ​ចិត្ត​បិទ​ទ្វារ​មិន​ឲ្យ​អ្នក​ទស្សនា​ចូល​ឡើយ។

ក្រោយ​បញ្ចប់​ការ​ប្រកួត ខ្សែ​​ការពារ Gerard Pique បាន​និយាយ​ទាំង​មាន​ទឹក​ភ្នែក​តិចៗ​នៅ​លើ​រង្វង់​ភ្នែក​ថា “ការ​ប្រកួត​នៅ​កីឡដ្ឋាន Camp Nou ដោយ​គ្មាន​អ្នក​ទស្សនា គឺ​ជា​រឿង​ដែល​អាក្រក់​បំផុត​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ”។

ទោះ​ពី​ជា​ទទួល​បាន​ជ័យ​ជម្នះ ៣-០ ​លើ Las Palmas​ ក៏​ដោយ ប៉ុន្តែ​ Pique ហាក់​ដូច​ជា​មិន​សប្បាយ​ចិត្ត​ឡើយ បន្ទាប់​ពី​បាន​ឃើញ​ក្រុម​ប៉ូលីស​បាន​ប្រើ​ហឹង្សា​ទៅ​លើ​ក្រុម​អ្នក​បោះ​ឆ្នោត ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​បោះឆ្នោត​ដោយ​ប្រើប្រជា​មតិ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial