ហេតុអ្វី​បាន​ជា​ចិត្ត​របស់​មនុស្ស តែង​តែ​ប្រែប្រួល​មិន​ទៀង​ទាត់​ដូច្នេះ?

វា​ជា​រឿង​មួយ​ដ៏​សែន​ពិបាក​បំផុត ប្រសិន​បើ​អ្នក​ចង់​បាន​មនុស្សម្នាក់ ដែល​មាន​ចិត្ត​មិន​ចេះ​ប្រែប្រួល ព្រោះថា នៅ​ក្នុង​លោក​នេះ​គ្មាន​អ្វី​ដែល​ទៀង​ទាត់​នោះ​ទេ ជា​ធម្មតា​ភាគ​ច្រើន​នៃ​ស្លឹក​ឈើ​តែងតែ​មាន​ពណ៌​បៃតង ប៉ុន្តែ​មិន​យូរ​ទេ វា​នឹង​ប្រែ​ពណ៌​ទៅ​ជា​ពណ៌​ផ្សេង​ទៀត​ជា​ពុំខាន​នៅ​ពេល​ណា​មួយ​ដែល វា​ដល់​ពេល​វេលា​ត្រូវ​ផ្លាស់​ប្តូរ​ទៅ​តាម​រដូវ​កាល អាកាស​ធាតុ ពន្លឺព្រះអាទិត្យ​ជា​ដើម នេះ​ជា​សក្ខីភាព​ទី​មួយ ដែល​បញ្ជាក់​ពី​ភាព​មិន​ទៀង​ទាត់។

សក្ខីភាព​ទីពីរ មេឃ​ជួន​កាល​ទៅ​ក៏​ស្រឡះ ជួន​កាល​ទៅ​ក៏​មាន​ភ្លៀង​ទាំង​កំពុង​តែ​បើក​ថ្ងៃ​ចែស​ក៏​មាន។ ដូច្នេះ​របស់​នៅ​ក្នុង​លោក​នេះ គ្មាន​អ្វី​ដែល​មិន​ប្រែប្រួល​នោះ​ទេ បូក​រួម​ទាំង​ចិត្ត​របស់​មនុស្ស​ផង​ដែរ។ ប៉ុន្តែ​អ្នក​គួរ​យល់​ដែរ​ថា មិនមែន​រាល់​ការ​ប្រែប្រួល​ទាំង​អស់​សុទ្ធ​តែ​អាក្រក់​នោះ​ទេ ការ​ប្រែប្រួល​គ្រាន់តែ​ជា​សភាព​មួយ​ដែល​ធ្វើ​ឱ្យ​យើង​ដឹង​ថា វា​ប្លែក​ពី​មុន​នូវ​លក្ខណៈ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ។

ដូច្នេះ​យើង​គប្បី​ចេះ​ត្រៀម​ខ្លួន ក្នុង​ការ​ទទួល​យក និង​បត់បែន​ទៅ​តាម​ការ​ប្រែប្រួល​របស់​សច្ចភាព​នៃ​ជីវិត ឱ្យ​បាន​សមស្រប ដើម្បី​កុំ​ឱ្យ​មាន​ការ​ឈឺចាប់​ទៅ​ថ្ងៃ​ក្រោយ។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial