ល្បិច​លាក់​គ្រឿង​ញៀន​ខុស​ច្បាប់ ​ដែល​ស្ទើរ​តែ​នឹក​ស្មាន​មិន​ដល់!!!

នៅ​ចុង​ឆ្នាំ 2017 នេះ មាន​ការ​ប្រមូល​ផ្ដុំ​នូវ​ករណី​ចែក​ចាយ​គ្រឿង​ញៀន ដោយ​ប្រើ​បច្ចេកទេស​ប្លែកៗ​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក ដែល​ស្ទើរ​តែ​មិន​នឹក​ស្មាន​ដល់។

បុរស​ម្នាក់​នេះ ត្រូវ​បាន​ចាប់​ខ្លួន​ដោយប៉ូលីស​ព្រំដែន​របស់​អេស្ប៉ាញ នៅ​ពេល​ដែល​គាត់​ព្យាយាម​ចូល​ប្រទេស​អេស្ប៉ាញ។ គេ​បាន​លាក់​កូកាអ៊ីន​ជិត​កន្លះគីឡូ។ បុរស​នោះ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ពេល​ដែល​គាត់​បាន​ជិះ​យន្ដហោះ​ទៅ​កាន់​អាកាស​យានដ្ឋាន​ម៉ាឌ្រីត​ពី​ប្រទេស​កូស្តារីកា។

ប៉ូលីស​ព្រំដែន​បារាំង បាន​​រកឃើញ​ឡាន​ដឹក​ទំនិញរបស់​ចក្រភពអង់គ្លេស ផ្ទុកដោយឧបករណ៍​បម្រើ​ឲ្យ​វិស័យ​ឧស្សាហកម្ម ហើយ​បាន​រកឃើញ​ថា វាមាន​លួច​លាក់​ដឹកជ័រ​កញ្ឆា​ចំនួន 1,7 តោន ដែល​មាន​តម្លៃ​ជាង 10 លានផោន។

សត្វព្រាប ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​មន្រ្តីគយ​នៅ​ក្នុង​ប្រទេស​គុយវ៉ែត និង​បាន​រក​ឃើញ​កាបូប​តូច​មួយ ដែល​មាន​ថ្នាំញៀន​ខុស​ច្បាប់​នៅ​ជាប់​នឹង​ខ្លួន​របស់​វា។

កញ្ចប់​គ្រឿងញៀន ដែល​ផ្ទុកជាតិ​កូកាអ៊ីន ត្រូវ​បាន​គេ​ឃើញ​នៅ​ខាង​ក្នុង​ដែក​ថែប ​នៅកន្លែង​ស្តុក​​នៅ Bahia Blanca នៃ​ប្រទេស​អាហ្សង់ទីន បន្ទាប់​ពី​ប៉ូលីស​រឹប​អូស​គ្រឿងញៀន​បាន​ជាង 2 តោន ហើយ​ដែល​ត្រូវ​ចាប់​ខ្លួន​នៅ​ថ្ងៃទី 19 ខែ​មិថុនា ឆ្នាំ 2017 ។

ប្រភព៖ Telegraph
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial