អាហារទាំង ៥មុខ ដែលអ្នកមិនគួរកំដៅឡើងវិញ

១. ស្ពៃ Spinach
អ្នកជំនាញធ្វើការដាស់តឿនថា កុំយកស្ពៃនេះទៅកំដៅឡើងវិញអោយសោះ។ ស្ពៃនេះត្រូវតែញុំាភ្លាមៗបន្ទាប់ពីចំអិនរួច។ នៅពេលដែលអ្នកយកវាទៅកំដៅឡើងវិញ​វានឹងបង្កជាគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក។

២. ឃិនឆាយ
វាដូចគ្នាទៅនឹងស្ពៃ Spinach ដែរ។ វាមានពោរពេញទៅដោយ nitrate ដែលអាចក្លាយទៅជា nitrites នៅពេលដែលយកវាទៅកំដៅឡើងវិញ។ ការ៉ុតក៏ដូចគ្នាដែរ។ ប្រសិនបើចង់ធ្វើការកំដៅ អ្នកត្រូវស្រង់វាចេញពីក្នុងសម្លជាមុនសិន។

៣. ដំឡូង
វាល្អចំពោះសុខភាព, ប៉ុន្តែប្រសិនបើអ្នកយកវាទៅកំដៅសារជាថ្មីនោះ វានឹងបាត់បង់គុណតម្លៃសារធាតុចិញ្ចឹមរបស់វា។ យកវាទៅកំដៅសារជាថ្មី, វានឹងបំផ្លាញប្រព័ន្ធរាងកាយ។

៤. សាច់មាន់
ដោយសារតែសាច់មាន់មានផ្ទុកទៅដោយ ប្រូតេអ៊ីនដ៏ច្រើនលើសលប់នោះ, វាត្រូវបានគេធ្វើការណែនាំអោយញុំាពេលត្រជាក់។ ប្រសិនបើអ្នកចង់កំដៅសារជាថ្មី, សូមប្រើភ្លើងទាបបំផុត ហើយគ្រាន់តែឧណ្ហៗបានហើយ កុំអោយពុះ រឺដាក់នៅលើភ្លើងយូរពេក។

៥. ផ្សិត
វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ចំពោះសុខភាពទាំងស្រុងរបស់អ្នក នៅពេលដែលអ្នកយកផ្សិតទៅកំដៅសារជាថ្មីឡើងវិញ។ វានឹងបង្កអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះបេះដូង និង ពិបាកក្នុងការរំលាយអាហារ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial