៥ យ៉ាងដែលបុរសៗចង់បាន ប៉ុន្តែពួកគេមិនដែលនិយាយចេញមកក្រៅ

១. ពួកគេចង់បានការគោរព
បុរសៗចង់អោយនារីដែលគេស្រលាញ់គោរព, ជាពិសេសនៅពេលដែលគេសម្រេចចិត្តធ្វើអ្វីមួយ។ ពួកគេមិនចូលចិត្តការប្រឆាំងនោះទេ, ប៉ុន្តែពេលខ្លះវាពិតជាពិបាកនឹងនិយាយចេញមកក្រៅខ្លាំងណាស់។ ពួកគេចង់អោយអ្នកធ្វើការស្វែងយល់ និងទទួលដឹងដោយខ្លួនឯង។

២. ការស្ញប់ស្ញែង
បុរសៗតែងតែចង់បានការស្ញប់ស្ញែងពីនារីដែលខ្លួនស្រលាញ់, ជាពិសេសស្ញប់ស្ញែងចំពោះអ្វីដែលគេបានលះបង់ចំពោះស្នេហា។

៣. ចង់បានភាពជាដៃគូ
បុរសៗចង់បាននារីដែលតែងតែនៅក្បែរ តាមហែរហមគេគ្រប់ពេលវេលា។ គេគ្រាន់តែចង់បានកម្លាំងចិត្តពីមនុស្សជាទីស្រលាញ់ ប៉ុន្តែគេមិនចង់អោយនាងដឹងពីបញ្ហាលំបាកនោះទេ ព្រោះគេខ្លាចនាងពិបាកចិត្ត។

៤. ការជំរុញលើកទឹកចិត្ត
គ្រប់បុរសៗចង់បានចំណុចនេះខ្លាំងណាស់។ មនុស្សប្រុសក៏ចេះមានអារម្មណ៍ទន់ជ្រាយ និងបាក់ទឹកចិត្តដែរ។ ដូច្នេះគេក៏ចង់អោយនារីដែលគេស្រលាញ់ជួយជំរុញលើកទឹកចិត្តដែរ។ គ្រាន់តែគេមិននិយាយ ព្រោះគេខ្លាចនារីដែលគេស្រលាញ់មើលឃើញពីភាពទន់ជ្រាយរបស់ខ្លួន។

៥. ការគាំទ្រដែលគ្មានទីបញ្ចប់
ការគាំទ្រត្រូវតែមានជានិច្ច។ បុរសៗតែងតែចង់អោយនារីដែលខ្លួនស្រលាញ់ យល់ចិត្ត និងគាំទ្រនូវអ្វីដែលខ្លួនបានធ្វើជានិច្ច៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial