តើ​ការ​ជ្រើស​រើស​គូ​ស្រករ ត្រូវ​សម្រេច​ទៅ​លើ​យើង ឬ​សម្រេច​ទៅ​លើ​ម្ដាយ?

ការ​ជ្រើសរើស​គូ​ស្រករ មាន​វិធី ២ យ៉ាង ដែល​ភាគ​ច្រើន​គឺ​តែង​តែ​អនុវត្តន៍​នៅ​ក្នុង​ប្រទេស​យើង។ វិធី​ទី​មួយ​គឺ​ការ​ជ្រើសរើស​គូ​ស្រករ ដោយ​ខ្លួន​ឯង និង​មួយ​ទៀត គឺ​សម្រេច​លើ​ម្ដាយ​ឪពុក។

តាម​ពិត​ទៅ វិធី​មួយ​ណា​ក៏​ល្អ​ដែរ តែ​យើង​ក៏​អាច​វិភាគ​លើ​ហេតុ​ផល​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ​ផង​ដែរ។

ជ្រើសរើស​ខ្លួន​ឯង៖ ត្រូវ​យល់​ព្រម​ពី​ឪពុក​ម្ដាយ​ផង​ដែរ ព្រោះ​បើ​គាត់​មិន​ពេញ​ចិត្ត​នោះ យើង​រៀប​ការ​ជា​មួយ​គ្នា​ហើយ ក៏​គ្មាន​សុភមង្គល​ដែរ។ មិន​តែ​ប៉ុណ្ណោះ គាត់​អាច​នឹង​មិន​ទទួល​ស្គាល់​មង្គល​ការ​របស់​យើង​ទៀត​ផង។

ឪពុកម្ដាយ​ជ្រើសរើសឲ្យ៖ យើង​ត្រូវ​មើល​ពី​ចរិត​​លក្ខណៈ​របស់​មនុស្ស​ម្នាក់​នោះ​ផង​ដែរ តើ​អាច​រស់​នៅ​ចុះ​សម្រុង​ជា​មួយ​យើង ឬ​អត់? យើង​ត្រូវ​​សួរ​ខ្លួន​ឯង​ថា តើយើង​មាន​ចិត្ត​ស្រឡាញ់​គេ​ដែរ​ទេ? បើ​យើង​គ្រាន់​តែ​ដើម្បី​បំពេញ​មុខ​ឪពុកម្ដាយ​ទេ​នោះ កុំ​រៀប​ការ​អី​ល្អ​ជាង។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial