សុភាសិត​ជប៉ុន៖ ដួល​ប្រាំពីរ​ដង ក្រោកឈរ​ប្រាំបី​ដង

យើង​ទាំង​អស់​គ្នា តែង​តែ​ប្រាកដ​ក្នុង​ចិត្ត​ហើយ​ថា មនុស្ស​យើង​ម្នាក់ៗ មិន​អាច​មាន​នរណា​ជោគជ័យ​រហូត​នោះ​ទេ។ មនុស្ស​គ្រប់គ្នា តែង​តែ​ធ្លាប់​ជួប​រឿង​បរាជ័យ បើ​មិន​តិច​ក៏​ច្រើន​ដែរ។

មនុស្ស​ដែល​មិន​ធ្លាប់​ជួប​រឿង​បរាជ័យ​ទាល់​តែ​សោះ នោះ​គេ​នឹង​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ទន់ជ្រាយ​បំផុត ឬ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា ជា​មនុស្ស​ដែល​រង​ចាំ​ជំនួយ​ពី​អ្នក​ដទៃ​គ្រប់​ពេល។ បរាជ័យ​គ្មាន​​អ្វី​គួរ​ឲ្យ​ខ្លាច​នោះ​ឡើយ។

ទាក់​ទង​នឹង​បរាជ័យ​នេះ​ដែរ សុភាសិត​ជប៉ុន​មួយ​ឃ្លា បាន​លើក​ឡើង​ថា “ដួល​ប្រាំពីរ​ដង ក្រោកឈរ​ប្រាំបី​ដង”។ ក្នុង​សុភាសិត​នេះ គេ​ចង់​ប្រាប់​យើង​ថា បើ​ជួប​នឹង​បរាជ័យ​កាន់​តែ​ខ្លាំង យើង​ត្រូវ​ប្រឹង​ឲ្យ​ខ្លាំង​ដែរ គឺ​ប្រឹង​ឲ្យ​ច្រើន​ជាង​បរាជ័យ។ យើង​មិន​ត្រូវ​បាក់​ទឹក​ចិត្ត​នោះ​ឡើយ។ យ៉ាង​ហោច​ណាស់ ការ​បរាជ័យ ក៏​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​ដែល​ខ្លាំង និង​រឹង​មាំ​ដែរ។ ដូច្នេះ​យើង​ទាំង​អស់​គ្នា ត្រូវ​តែ​ប្រឹង​ប្រែង​តស៊ូ​ដល់​ទី​បញ្ចប់ តស៊ូ​រហូត​ដល់​ដង្ហើម​ចុង​ក្រោយ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial