នាយ​ពែកមី បក​ស្រាយ​រឿង​ហៅ​គ្រូ​អគ្គីនេត្រ ទៅ​ថតកុន (មានវីដេអូ)

ដោយ​សារ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ លោក​គ្រូ​មន្ត​អាគម​វ័យក្មេង​ម្នាក់ ត្រូវ​បាន​គេ​ល្បី​តៗ​គ្នា ហើយ​ពេល​នេះ គាត់​ក៏​ត្រូវ​បាន​ប៉ូលីស​ធ្វើ​ការ​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ចែក​ចាយ​គ្រឿង​ញៀន ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាន់​តែ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ថែម​ទៀត។

អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ លោក​គ្រូ​អគ្គីនេត្រ ក៏​ត្រូវ​បាន​នាយ​ពែកមី អញ្ជើញ​ឲ្យ​ទៅ​ថតកុន ក្នុង​រឿង​បន្តោង​ឆ្នាំង​ដី។ ប៉ុន្តែ​ក៏​មាន​មតិ​បង​ប្អូន​ជា​ច្រើន បាន​ធ្វើ​​ការ​រិះគន់​ចំពោះ​ការ​ហៅ​ លោក​គ្រូ​អគ្គីនេត្រ​នេះ​មក​សម្ដែង។

ដោយ​ឡែក​នោះ​មុន​នេះ​បន្តិច នាយ​ពែកមី បាន​ធ្វើ​ការ​បក​ស្រាយ​ជុំវិញ​បញ្ហា និង​មូលហេតុ​នៃ​ការ​ហៅ​គ្រូ​អគ្គីនេត្រ មក​ដើរ​តួ​សម្ដែង​នៅ​ក្នុង​រឿង​នេះ ហើយ​នាយ​ពែក​មី ក៏​កំពុង​ធ្វើ​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​ថា តើ​គួរ​ទុក​ប្លង់​ដែល​មាន​ឈុត​សម្ដែង​របស់​គ្រូ​អគ្គីនេត្រ ឬ​អត់? តោះ! សូម​ស្ដាប់​ការ​និយាយ​បក​ស្រាយ​របស់នាយ​ពាក់​មី​ខាង​ក្រោម​នេះ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial