បើ​គេ​ស្រឡាញ់​យើង​មែន គេ​ប្រាប់​យើង​ហើយ​ព្រោះថា…

ជា​ទូទៅ មាន​មនុស្ស​ជា​ច្រើន​ដែល​បារម្ភ​ខ្លាច​បាត់បង់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ជា​ពិសេស​ទៀត​នោះ គឺ​ចំពោះ​អ្នក​ដែល​លួច​ស្រឡាញ់​គេ​តែ​ម្ខាង នៅ​ក្នុង​អារម្មណ៍​រសេះ​រសោះ ស្មុគស្មាញ​ច្រើន​ជួន​ក៏​សប្បាយ ជួន​ក៏​កើត​ទុក្ខ ព្រោះ​ខ្វល់​ច្រើន​មិន​ហ៊ាន​បង្ហាញ​ក្តី​ស្រឡាញ់​ឱ្យ​ភាគី​ម្ខាង​ទៀត​បាន​ដឹង ប៉ុន្តែ​បើ​ទោះ​ជា​ខ្វល់​ក៏​គ្មាន​ប្រយោជន៍​ណាស់​ណា​នោះ​ដែរ ហើយ​ឈប់ខ្វល់​ច្រើន​ពេក​ទៅ អ្នក​ត្រូវ​ដឹង​ថា បើ​គេ​ពិត​ជា​ស្រឡាញ់​អ្នក​ដែរ​គេ​នឹង​ប្រាប់អ្នក​នៅ​ថ្ងៃ​ណា​មួយ​ជា​ពុំ​ខាន​ព្រោះ៖

គេខ្លាចអ្នក​ឯកា៖ ម្នាក់​នោះ នឹង​មិន​ទុក​ឱ្យ​អ្នក​រង់ចាំ​យូរ​នោះ​ទេ គេ​នឹង​ប្រាប់​អ្នក​ថា ស្រឡាញ់​នៅ​ពេល​ណា​មួយ​ជា​ពុំ​ខាន។

ខ្លាច​បាត់បង់​អ្នក៖ គេ​ខ្លាច​បាត់​បង់​អ្នក ព្រោះ​អ្នក​ជា​មនុស្ស​ដែល​គេ​លួច​ស្រឡាញ់ ជា​មនុស្ស​ដែល​ធ្វើ​ឱ្យ​គេ​មាន​អារម្មណ៍​ល្អ​ពេល​នៅ​ក្បែរ។

ដើម្បី​មាន​ពេល​វេលា​ស្វែងយល់​ពី​គ្នា៖ គេ​នឹង​ប្រាប់​អ្នក ព្រោះ​ដើម្បី​មាន​ពេល​យល់ និង​ស្គាល់​ពី​ចិត្តគ្នា​ឱ្យ​បាន​ច្រើន។

គេ​មិន​អាច​មិន​ប្រាប់​អ្នក​នោះ​ទេ៖ ព្រោះ​អារម្មណ៍​គេ​ស្រឡាញ់​ខ្លាំង គេ​មិន​អាច​ពន្យារ​ពេល​បាន​ទេ​គេ​នឹង​សារភាព​ភ្លាមៗ។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial