Dj Nana៖ បាន​ឡើង​ខ្ពស់ កុំភ្លេច​ប្រភព​ដើម ក្រែង​ពេល​ធ្លាក់​មក​វិញ​គ្មាន​អ្នក​រាប់​អាន

មុន​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក​ស្ដម ឬ​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​នៅ​ក្នុង​សង្គម​នោះ មិន​មែន​កើត​ឡើង​ដោយ​ចែដន្យ​ ឬឯក​ឯង​នោះ​ទេ មនុស្ស​ត្រូវ​ការ​ប្រឹង​ប្រែង​យ៉ាង​សកម្មភាព ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ប្រៀប​បី​ដូច​ជា ឡើង​កាំជណ្ដើរ​ម្ដង​មួយ​កាំៗ​អញ្ចឹង។

ដំណើរ​ជីវិត ដែល​ឡើង​ពី​ទីទាប​ទៅ​ទី​ខ្ពស់​បែប​នេះ មិន​មែន​ស្ថិត​ស្ថេរ​រហូត​នោះ​ទេ។ ពេល​ខ្លះ វា​អាច​នឹង​ធ្លាក់​ពី​ខ្ពស់​មក​ទាប​វិញ​ផង​ដែរ។ ដូច្នេះ​ហើយ ទើប​បាន​ជា​មនុស្ស​យើង ពេល​ដែល​ក្លាយ​ទៅ​ជា​អ្វី​ក៏​ដោយ មិន​ត្រូវ​ភ្លេច​ពី​ប្រភព​ដើម​របស់​ខ្លួន​នោះ​ទេ ព្រោះ​អ្វីៗ​មិន​ស្ថិតស្ថេរ​ឡើយ។

បើ​យើង​ធ្លាប់​ក្រអឺត​ក្រទម ថ្ងៃ​ក្រោយ​ធ្លាក់​ខ្លួន​មក​ជា​ក្រ​វិញ នោះ​យើង​នឹង​គ្មាន​នរណា​ជួយ ឬ​គេ​មិន​ចង់​មើល​មុខ​យើង​ឡើយ។ ទាក់​ទង​នឹង​ចំណុច​នេះ​ដែរ Dj Nana ក៏​បាន​បង្ហាញ​យ៉ាង​ក្បោះក្បាយ​អំពី​ហេតុ​ផល​ដែល​យើង​មិន​ត្រូវ​ភ្លេច​ប្រភព​របស់​ខ្លួន​ឯង។ តោះ! ស្ដាប់​ទាំង​អស់​គ្នា….

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial