៥ យ៉ាង​ដែល​មនុស្សស្រី​ចង់​បាន​ពី​មនុស្ស​ដែល​នាង​ស្រលាញ់

ធម្មជាតិ​របស់​មនុស្សស្រី គឺ​ទន់ភ្លន់ ទន់ជ្រាយ​បន្តិច និង​ចូលចិត្ត​ឲ្យ​គេ​លួងលោម តែ​មិន​ទាំង អស់​នោះ​ទេ។ អ្វី​ដែល​នាង​ចូលចិត្ត គឺ​ភាព​ផ្អែមល្ហែម និង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​មនុស្ស​ដែល​នាង​ស្រលាញ់។ ចុះ​មនុស្សប្រុស​មាន​ដឹង​ទេ​ថា មនុស្សស្រី​ចង់​បាន​អ្វី​ពីខ្លួន?

ខាង​ក្រោម​នេះ​គឺ​ជា​ចំនុច ៥ យ៉ាង​ដែល​នារី​ចង់​បាន៖
១. មិន​ប្រើប្រាស់​សំដីធ្ងន់ៗ រឺ គំហក​ដាក់​នាង​ក្នុង​ស្ថានការណ៍​ណា​ក៏​ដោយ
២. មិន​កុហក​នាង ទោះបី​ជា​ពាក្យ​កុហក​នោះ ធ្វើឲ្យ​នាង​សប្បាយ​ចិត្ត​ក៏​ដោយ
៣. ទុកចិត្ត​នាង​ដូច​ដែល​នាង​ជឿ​ទុកចិត្ត​អ្នក​អញ្ចឹង
៤. ចេះ​បារម្ភ និង​ខ្វល់ខ្វាយ​ពី​នាង
៥. ឆ្លៀត​ពេល​សំរាប់​កំដរ​នាង ជាពិសេស​នៅ​ពេល​ដែល​នាង​មិន​សប្បាយ​ចិត្ត។

សាក​អនុវត្តន៍​តាម​ទៅ ព្រោះវា​មិន​ជា​ខាតបង់​អ្វីទេ សំរាប់​មនុស្ស​ដែល​យើង​ស្រលាញ់​នោះ!!!

ប្រភព៖ Beliefnet
ដោយ៖ NT

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial