Beckham និយាយ​អ្វី​ខ្លះ​ពី​ Ancelotti ក្រោយ​ Bayern បណ្ដេញ​ចេញ​!!!

David Beckham ចាត់​ទុក​លោក​ Carlo Ancelotti ជា​គ្រូ​បង្វឹក​ល្អ​បំផុត​មួយ​រូប​​ និង​ជឿ​ជាក់​ថា​គ្រូ​បង្វឹក​ជើង​ចាស់​រូប​នេះ​នឹង​មាន​ការងារ​ធ្វើ​វិញ​ បន្ទាប់​ពី​ត្រូវ​បាន​បណ្ដេញ​ចេញ​ដោយ​ក្រុម​របស់​អាល្លឺម៉ង់​ Bayern Munich ។

លោក​ Ancelotti ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង​ បន្ទាប់​ពី​ក្រុម​ Bayern Munich ត្រូវ​បាន​ក្រុម​ Paris St. Germain លត់​ដោយ​លទ្ធផល​ ៣ ទល់​នឹង​ ០ ក្នុង​ជំនួប​ពាន​រង្វាន់​ Champions League ។

Beckham បាន​បង្កើត​នូវ​ក្ដី​ស្រលាញ់​យ៉ាង​ជិត​ស្និទ​មួយ​ជាមួយ​គ្រូ​បង្វឹក​វ័យ​ ៥៨ ឆ្នាំ​រូប​នេះ​​ នៅ​ពេល​ពួក​គេ​ធ្វើ​ការ​ជាមួយ​គ្នា​​ទាំង​នៅ​ PSG និង​ AC Milan ហើយ​អតីត​កីឡាករ​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា​អតីត​គ្រូ​បង្វឹក​របស់​ខ្លួន​រូប​នេះ​នឹង​ត្រលប់​ទៅ​កាន់​ការងារ​របស់​គាត់​វិញ​ឆាប់ៗ​នេះ​។

“ខ្ញុំ​ស្រលាញ់​ចូល​ចិត្ត​ Carlo ។” Beckham បាន​ប្រាប់​អ្នក​យក​ពត៌មាន​​។ “គាត់​គឺ​ជា​​គ្រូ​បង្វឹក​ល្អ​បំផុត​មួយ​រូប​សម្រាប់​ខ្ញុំ​។”

អតីត​តារា​បាល់ទាត់​របស់​ក្រុម​បិសាច​ក្រហម​ Manchester United រូប​នេះ​បាន​បន្ថែម​ទៀត​ថា​ ៖​ “Ancelotti គឺ​ជា​គ្រូបង្វឹក​មួយ​រូប​ក្នុង​ចំណោម​គ្រូ​បង្វឹក​ដ៏​​អស្ចារ្យ​ជា​​ច្រើន​ និង​ជា​គ្រូ​បង្វឹក​ជោគជ័យ​បំផុត​ម្នាក់​​នៅ​ក្នុង​បាត់ទាត់​ ដូច្នេះ​គាត់​នឹង​មិន​អី​នោះ​ទេ​។”

Beckham បាន​ថ្លែង​​ដូច្នេះ​នៅ​ក្នុង​ទីក្រុង​ Milan នៅ​ឯ​ពិធី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​ផ្គត់​ផ្គង់​សម្ភារកីឡាករ​ Adidas ហើយ​គាត់​​មាន​ក្ដី​រំភើប​រីករាយ​ជា​ខ្លាំង​ក្នុង​ការ​ត្រលប់​ទៅ​កាន់​ទីក្រុង​ដែល​គាត់​ធ្លាប់​បាន​លេង​បាល់​នៅ​ទីនោះ​អំឡុង​ឆ្នាំ​ ២០០៩ និង​ ២០១០ ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial