លោក​គ្រូ​អគ្គីនេត្រ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ជួញ​ដូរ​គ្រឿង​ញៀន

ផ្អែក​តាម​គណនី​ហ្វេសប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា អធិរាជ ហ្វេសបុក បាន​ឲ្យ​ដឹង​ថា៖ នៅ​មុន​នេះ​បន្តិច សមត្ថកិច្ច​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរ៉ា ​អគ្គីនេត្រ ទៅ​តុលា​ការ ពាក់​ព័ន្ធ​នឹង​ករណី​ជួញ​ដូរ​គ្រឿងញៀន។

ជន​សង្ស័យ​ឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរ៉ា អគ្គីនេត្រ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយា​ល័យ ក៦ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដឹក​នាំ​ដោយ​លោក ដាំ ឈឿន នាយក​រង​មន្ទីរ ក្រោម​ការ​សម្រប​សម្រួល​របស់​លោក អុំ សុភក្តិ ព្រះ​រាជ​អាជ្ញារង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៧ កន្លង​ទៅ ពាក់​ព័ន្ធ ​រឿង ជួញ​ដូរ​គ្រឿង​ញៀន។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial