ពេល​ខ្លះ ចាញ់​ក៏​ជា​រឿង​ល្អ​ម្យ៉ាង​ដែរ!!!

តើ​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​ទទួល​បាន​ជ័យ​ជម្នះ ប៉ុន្តែ​មិន​បាន​ប្រយោជន៍​អ្វី​សោះ​​ទេ? ព្រោះ​តែ​ពាក្យ​ឈ្នះ បាន​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ព្យាយាម​យ៉ាង​លំបាក ពេល​ខ្លះ​ទទួល​បាន​ជ័យ​ជម្នះ​ហើយ បែរ​ជា​ត្រូវ​អស់​ជីវិត​ផង​ក៏​មាន។

ឈ្នះ​គឺ​ជា​រឿង​មួយ, ចាញ់ គឺ​ជា​រឿង​មួយ​ផ្សេង​ទៀត។ ចាញ់ និង​ឈ្នះ ខុស​គ្នា​តែ​បន្តិច​ប៉ុណ្ណោះ។ បើ​យើង​ចង់​រស់​នៅ​ប្រកប​ដោយ​សេចក្ដី​សុខ​នៅ​ក្នុង​ខ្លួន ព្រះសម្មាសម្ពុទ្ធ​បាន​ទូន្មាន​ដល់​យើង​ទាំង​អស់​គ្នា​ឲ្យ​លះ​បង់​នូវ​ការ​ចាញ់​ឈ្នះ​ចោល។ មិន​ចាំ​បាច់​ឈ្នះ ហើយ​ក៏​មិន​ចាំ​បាច់​ចាញ់​ដែរ។

អ្នក​ឈ្នះ តែង​មាន​អារម្មណ៍​មិន​ស្ងប់ ឯ​អ្នក​ចាញ់​តែង​ស្វែង​រក​វិធីនានា ដើម្បី​ឲ្យ​ឈ្នះ​គេ​វិញ។ អំពើ​សង​សឹក​ទៅ​វិញ ទៅ​មក​បែប​នេះ មិន​អាច​ឲ្យ​ជីវិត​យើង​រស់​នៅ​ដោយ​សុខ​សុភមង្គល​នោះ​ឡើយ។ ដូច្នេះ​គួរ​លះបង់​ការ​ប្រកួត​ប្រជែង​ចោល។ អ្នក​ត្រូវ​ចាំ​បណ្ដាំ​របស់​ព្រះពុទ្ធ​ដែល​បាន​លើក​ឡើង​ថា “ឈ្នះ​ខ្លួន​ឯង ប្រសើរ​ជាង​ឈ្នះ​អ្នកណាៗ​ទាំង​អស់”។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial