Asensio បាន​ចុះ​ហត្ថលេខា​បន្ត​កុងត្រា​នៅ​ Real Madrid ដល់​ ២០២៣

ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​យក្សស​ Real Madrid កីឡាករ Marco Asensio បាន​ចុះ​​ហត្ថលេខា​បន្ត​កុងត្រា​​ ៦ ឆ្នាំ​​បន្ថែម​ទៀត​ជាមួយ​​ក្រុម​​ម្ចាស់​ជើង​ឯក​លីក​កំពូល​របស់​អេស្ប៉ាញ​មួយ​នេះ​។

កីឡាករ​វ័យ​ ២១ ឆ្នាំ​រូប​នេះ​បាន​ផ្លាស់​​ពី​​ក្លឹប​ Mallorca មក​កាន់​ Real Madrid កាល​ពី​ឆ្នាំ​ ២០១៤ ហើយ​ពេល​នេះ​គាត់​បាន​តកុងត្រា​ថ្មី​​នៅ​កីឡដ្ឋាន Bernabeu រហូត​ដល់​ឆ្នាំ​ ២០២៣ ។

រដូវកាល​មុន​ Asensio បាន​រីករាយ​ជាមួយ​នឹង​​រដូវកាល​ជោគជ័យ​​បំផុត​របស់​គាត់​​តាម​រយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​​ឲ្យ​ Real Madrid នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​​រង្វាន់​ Champions League ។

ដោយ​ឡែក​រដូវកាល​នេះ​វិញ​ ​​កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ​​នៅ​តែ​លេច​ធ្លោ​ដដែល​ដោយ​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ ៤ គ្រាប់​ហើយ​ពី​ការ​បង្ហាញ​ខ្លួន​ ១០ ប្រកួត​​ដំបូង​ឲ្យ​ Real Madrid ។

ប្រែសម្រួល ៖ អំពិលអំពែក
ប្រភព ៖ BBC Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial