Alli ត្រូវ​បាន​​បញ្ឈរ​ជើង​មួយ​ប្រកួត​ ដោយ​​សារ​​​បញ្ចេញ​កាយវិការ​​បង្ហាញ​ម្រាម​ដៃ​កណ្ដាល

កីឡាករ​ Dele Alli ខ្សែ​បម្រើ​នៃ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ត្រូវ​បាន​ពិន័យ​មិន​ឲ្យ​ចូល​ទីលាន​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ចំនួន​មួយ​ប្រកួត​​ បន្ទាប់​ពី​​គាត់​បាន​​​បញ្ចេញ​កាយវិការ​​បង្ហាញ​ម្រាម​ដៃ​កណ្ដាល​ អំឡុង​ពេល​ការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ប្រឆាំង​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ស្លូវ៉ាគី​។

កីឡាករ​របស់​ក្រុម​ Tottenham រូប​នេះ​ក៏​ត្រូវ​បាន​ FIFA ​ពិន័យ​ជា​ប្រាក់​ជិត​ ៤ ពាន់​ផោន​ផង​ដែរ​ ដោយ​ FIFA ចាត់​ទុក​ថា​កាយវិការ​នេះ​គឺ​ជា​ប្រមាថ​មួយ​ ខណៈ​ដែល​ Alli នឹង​អវត្តមាន​ពេល​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ប្រកួត​ជាមួយ​​ស្លូវេនី​ នា​ថ្ងៃ​ព្រហស្បតិ៍​​សប្ដាហ៍​ក្រោយ​នេះ​ ហើយ​គាត់​នឹង​អាច​​ចូល​លេង​បាន​វិញ​ នៅ​ពេល​អង់គ្លេស​ប្រកួត​ជាមួយ​លីទុយអានី​ នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​ក្រោយ​​។

យ៉ាង​ណា​ម៉ិញ​ Alli បាន​និយាយ​ថា​កាយវិការ​​​របស់​គាត់​គឺ​សំដៅ​ទៅ​អតីត​មិត្ត​រួម​ក្រុម​ Tottenham របស់​គាត់​ គឺ​កីឡាករ​ Kyle Walker អំឡុង​នាទី​ទី​ ៧៧ នៃ​ការ​ប្រកួត​ដែល​អង់គ្លេស​ឈ្នះ​​ស្លូវ៉ាគី​ ២-១ ។

“កាយវិការ​នោះ​គ្រាន់​ជា​ការ​លេង​សើច​​មួយ​រវាង​ខ្ញុំ​ និង​មិត្ត​ល្អ​របស់​ខ្ញុំ​ Kyle Walker ប៉ុណ្ណោះ​។” Alli បាន​សរសេរ​​ដូច្នោះ​នៅ​លើ​បណ្ដាញ​សង្គម​ Twitter ក្រោយ​ចប់​ការ​ប្រកួត​។

ប្រែសម្រួល​ ៖ អំពិលអំពែក
ប្រភព ៖ BBC Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial