បច្ចេក​វិទ្យា​ថ្មី​ប្រើ​ចង្វាក់​បេះ​ដូង​ដើម្បី​ដោះ​​សោរ​ស្មាត​ហ្វូន

អ្នក​ស្រាវ​ជ្រាវ​នៅសាកល​វិទ្យាល័យ​ប៊ុហ្វ​ហ្វាល​បានបង្កើតបច្ចេក​វិទ្យា​ថ្មីមួយ​ដែលអាច​ស្កេន​បេះដូង​របស់​អ្នក​ដើម្បីដោះ​សោ​ទូរស័ព្ទ​របស់អ្នក​ ឬ​ដោះ​កូដ​ដើម្បី​ចូល​ទៅក្នុង​កុំព្យូ​ទ័រ​របស់អ្នក។

អ្នក​វិទ្យា​សាស្រ្ត​បាន​បង្កើត​ប្រព័ន្ធ​មួយ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​រ៉ាដា​​កម្រិតទាប​ដើម្បី​កំណត់រូប​រាង​និង​ទំហំ​នៃបេះដូងរបស់មនុស្ស។ ប្រព័ន្ធ​ត្រូវការ​ប្រាំបី​វិនាទី​ដើម្បីកត់​ត្រារូបរាង​និងចង្វាក់​បេះដូង​របស់មនុស្ស។ បន្ទាប់​មកវា​នឹងបន្ត​តាម​ដាន​ចង្វាក់​បេះ​ដូង​​របស់មនុស្ស។

ក្រុម​អ្នកស្រាវជ្រាវ​អះអាងថា​ប្រព័ន្ធនេះ​មិនបង្ក​គ្រោះថ្នាក់​ដល់សុខភាពនោះទេ​ ព្រោះប្រព័ន្ធ​រ៉ាដា​ប្រើថាម​ពលតិចតួច។ ហើយ​អ្នក​ស្រាវ​ជ្រាវ​កំពុង​តែ​សាក​ល្បង​តំឡើង​នៅ​លើ​ស្មាត​ហ្វូន​ និង​កុំព្យូទ័រ​ដើម្បី​ធ្វើ​តេស្ដ​សាក​ល្បង​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial