ភ្ញាក់​ផ្អើល​!! បុរស​ម្នាក់​បាន​លេប​របស់​ក្មេង​លេង​អស់​រយៈ​ពេល 40ឆ្នាំ ទើប​​តែ​រក​ឃើញ

បុរស​វ័យ​ 47ឆ្នាំ​​ ជន​ជាតិ​អស់​គ្លេស​ម្នាក់​ត្រូវ​បាន​រក​ឃើញ​របស់​ក្មេង​លេង Playmobil នៅ​ក្នុង​សួត​របស់​គាត់​។ កាសែត​The Guardian បាន​រាយការណ៍​ថា​បុរសវ័យ 47 ឆ្នាំ​រូប​នេះបាន​ទៅ​ជួប​អ្នកឯកទេស​ក្រោយ​ពីក្អក​និង​មានអារម្មណ៍​ឈឺ​ចាប់​អស់រយៈពេល​មួយឆ្នាំ។

ក្រុម​វេជ្ជបណ្ឌិត​បាន​រក​ឃើញ​របស់​ចម្លែក​នៅសួត​របស់គាត់​ដែល​ពួកគេ​គិត​ថា​ជា​ដុំសាច់។​ ប៉ុន្តែ​នៅពេល​ដែលធ្វើ​ការ​វះ​កាត់​​យក​សាច់​ដែល​មានទំហំធំ​នោះពួក​គេបាន​រកឃើញ​ថា​វាមិន​មែន​ជាជំងឺមហា​រីក​ទេ ប៉ុន្តែវា​ជារបស់ក្មេង​លេង​មួយ​ប្រភេទ​ Playmobil។

នៅ​ពេល​ដែល​បាន​បង្ហាញ​ជាមួយ​នឹង Playmobil នោះ​ បុរស​នោះ​បានសន្និដ្ឋាន​ថា ​ប្រហែល​ជា​គាត់​បានស្រូបចូល​ក្នុងសួត​​តាំង​ពី​គាត់​មាន​អាយុ 7 ឆ្នាំឯណ្ណោះ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial