ចិន ហាម​ឃាត់​ការ​ប្រើប្រាស់​កម្មវិធី​ផ្ញើសារ WhatsApp

កម្មវិធី​ផ្ញើសារ ដ៏​ពេញ​និយម WhatsApp បាន​តស៊ូ ជា​មួយ​អ្នក​ប្រើប្រាស់​របស់ខ្លួន​នៅក្នុង​ប្រទេសចិន​យ៉ាង​លំបាក ចាប់​តាំង​ពី​ខែកក្កដា នៅ​ពេល​ដែល​រដ្ឋាភិបាល​ចិន បាន​រារាំង​អ្នក​ប្រើ​របស់​ខ្លួន មិន​ឱ្យ​ផ្ញើរូបថត និង​វីដេអូ​នៅ​លើ​កម្មវិធី​មួយ​នេះ។

ពេល​នេះ​វា​ហាក់​ដូចជា ត្រូវ​បាន​រារាំង​កាន់​តែ​ខ្លាំង នូវ​កម្មវិធី WhatsApp នេះ​បន្ថែម​ទៀត ហើយ​វា​ពាក់​ព័ន្ធ​នឹង​កិច្ច​ការ​សម្ងាត់​នៃ​ប្រទេស​ចិន ដែល​ប្រទេស​នេះ​នឹង​រៀបចំ​សម្រាប់​ការ​ជួប​ជុំគ្នា​របស់​គណបក្ស​កុម្មុយនិស្ត​ដ៏​ធំ​មួយ​នៅ​ខែ​ក្រោយ។ ពិត​ណាស់!!! WhatsApp លែង​ដំណើរ​ការ នៅ​ក្នុង​ប្រទេស​ចិន​ទៀត​ហើយ នៅ​ពេល​នេះ។

ប្រទេស​ចិន​ បាន​ធ្វើ​ការ​ទប់ស្កាត់ និង​ការ​ប្រើប្រាស់​​សេវាកម្ម​អ៊ីនធឺ​ណែត ជា​ពិសេស​បណ្តាញ​សង្គម និង​គេហទំព័រ​ដែល​គ្រប់គ្រង​ដោយ​បស្ចិម​ប្រទេស​តាម​រយៈ Great Firewall របស់​ខ្លួន។

ប្រភព៖ The Hacker News
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial