កុ​រ រោង វ​ក ម​មែ ឆ្លូវ នឹង​ទទួល​បាន​លាភ​ខ្ពស់ នៅ​ថ្ងៃ​សែន​ព្រះខែ

សម្រាប់​អ្នក​កើត​នៅ​ក្នុង​ឆ្នាំ​ណា​មួយ ក្នុង​ចំណោម​ឆ្នាំ​ទាំង ៥ ខាង​លើ​នេះ ពិត​ជា​ពិសេស​ណាស់ ព្រោះ​នឹង​លាភ​ខ្ពស់​ខ្លាំង នៅ​ក្នុង​កំឡុង​ថ្ងៃ​សែន​ព្រះខែ។

សម្រាប់​ឆ្នាំ​កុរ និង​ឆ្នាំ​រោង៖ នៅ​ថ្ងៃ​សែន​ព្រះ​ខែ​មក​ដល់​ភ្លាម នោះ​ផ្កាយ​សំណាង​នឹង​មក​ដល់​ជា​មួយ​ដែរ ធ្វើ​ឲ្យ​លាភ​របស់​អ្នក ឡើង​ខ្ពស់​ខ្លាំង​ជា​សព្វ​ដង។

សម្រាប់​ឆ្នាំ​វក និង​មមែ៖ រាល់​ថ្ងៃ​នេះ ពួក​គេ​កំពុង​ទទួល​បាន​លាភ​ហើយ ប៉ុន្តែ​មិន​សូវ​ច្រើន។ ដូច្នេះ​នៅ​ថ្ងៃ​សែន​ព្រះ​ខែ​ខាង​មុខ លាភ​មួយ​តក់ៗ​នេះ នឹង​ក្លាយ​ជា​លាភ​ធំ​សម្រាប់​អ្នក​ជា​មិន​ខាន​ឡើយ។

សម្រាប់​ឆ្នាំ​ឆ្លូវ៖ អាច​និយាយ​បាន​ថា ពេល​នេះ​ភាព​សុចរិត និង​ភាព​ស្លូត​បូត​របស់​អ្នក​ត្រូវ​បាន​ទេវ​តា​មើល​ឃើញ​ហើយ។ ទេវតា​ទ្រព្យ​នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​លាភ​ខ្ពស់​ខ្លាំង​ក្នុង​ថ្ងៃ​សែន​ព្រះខែ​ឆាប់ៗ​នេះ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial