Oscar Wilde៖ រវាង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​ គ្មាន​ទេ​ពាក្យ​ថា​មិត្តភាព

Oscar Wilde គឺ​ជា​អ្នក​និពន្ធ​ជន​ជាតិ​អៀរឡង់​ម្នាក់ ដែល​បាន​សរសេរ​រឿង​ល្ខោន, រឿងប្រឌិត​​កថា និង​កំណាព្យ។ បន្ទាប់​ពី​បាន​សរសេរ​តែង​និពន្ធ​ក្នុង​ទំរង់​ផ្សេងៗ​គ្នា​ជា​ច្រើន​នោះ បាន​ធ្វើ​ឲ្យ​លោក​បាន​ក្លាយ​ជា​អ្នក​និពន្ធដែល​មាន​ប្រជាប្រិយភាព​បំផុត​នៅ​ទីក្រុង​ឡុង នៅ​ដើម​ទសវត្សឆ្នាំ 1890 ។

សម្ដី​មួយ​ឃ្លា​របស់ Oscar Wilde បាន​លើក​ឡើង​ថា ៖ រវាង​បុរស និង​ស្ត្រី គ្មាន​មិត្តភាព​ទេ គឺ​មាន​តែ​ស្នេហា តណ្ហា និង​អមិត្ត។ តើ​ពាក្យ​មួយ​ឃ្លា​នេះ មាន​ន័យ​ដូច​ម្ដេច​ខ្លះ?

ជា​ការ​ពិត រវាង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី មិន​អាច​ក្លាយ​ជា​មិត្ត​ភក្ដិ​ពិត​ប្រាកដ​នឹង​គ្នា​យូរ​អង្វែង​ឡើយ ថ្ងៃ​នេះ​ជា​មិត្ត តែ​ថ្ងៃ​ស្អែក អាច​នឹង​ក្លាយ​ជា​សង្សារ ឬ​ថ្ងៃ​ក្រោយ​អាច​ក្លាយ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ផង​ក៏​មាន។

យើង​ក៏​បាន​ដឹង​ហើយ​ថា មិត្តភាព អាច​ក្លាយ​ជា​ស្នេហា តែ​ស្នេហា មិន​អាច​ក្លាយ​ជា​មិត្ត​ភាព​ឡើយ។ មិត្ត​ភក្ដិ​ប្រុស និង​ស្រី តែង​តែ​មាន​អារម្មណ៍​គិត​ផ្ដេសផ្ដាស​ចំពោះ​គ្នា ឬ​អាច​ក្លាយ​ជា​ការ​ប្រចណ្ឌ នៅ​ក្នុង​ស្ថានភាព​ជា​មិត្ត​ភក្ដិ​ក៏​ថា​បាន។ ដូច្នេះ​ពិត​ជា​មិន​ងាយ​មាន​ឡើយ នូវ​មិត្ត​ភាព​ពិត​ប្រាដក​រវាង​ប្រុស និង​ស្រី។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial