ហួសពេលហើយ…..

ពេលនេះហើយទើបអ្នកដឹងថា ការចាកចេញមួយនេះ ធ្វើអោយនាងក្លាយជាមនុស្សរឹងមាំ…..
នាងលែងត្រូវការអ្នកទៀតហើយ….
នាងលែងនឹកអ្នកទៀតហើយ….
អ្វីទាំងអស់នេះកើតឡើង ក៏ព្រោះតែអ្នកបង្រៀននាង….
អ្នកប្រហែលជាគិតថានាង មិនអាចអត់អ្នកបានទេ…. ទើបបានជាអ្នកចង់ទៅក៏ទៅ ក៏មកក៏មក….

អ្នកប្រហែលជាគិតថានាងនឹងនៅទីនេះរង់ចាំអ្នក…. នាងនឹងនៅតែទទួលយកអ្នក មិនថាយូរប៉ុណ្ណា…
វាពិតជាអស់សំណើចណាស់ ដែលអ្នកត្រលប់មកពេលនេះ ហើយចង់ឈរនៅតំណែងទី ១ នៃបេះដូងរបស់នាង….
វាពិតជាអស់សំណើចណាស់ ពេលដែលនាងរង់ចាំអ្នក ចង់បានអ្នកខ្លាំង តែអ្នកបែរជាមើលរំលងនាង….
ចុងក្រោយនាងក៏ដឹង ហើយនាងក៏ទទួលស្គាល់ថា នាងគ្មានតំណែងអ្វីទាំងអស់នៅក្នុងចិត្តអ្នក…

នាងក៏វេចខ្ចប់ទឹកភ្នែករបស់នាង ដើរមកយ៉ាងឆ្ងាយ រហូតរលុបបាត់រូបអ្នក ចេញពីជីវិតរបស់នាង….
អ្នកក៏មកដល់ ហើយចង់សើររើរឿងចាស់ អង្វរអោយនាងផ្តល់ពេលវេលាដល់អ្នក….
អ្វីតែមួយគត់ដែលអ្នកទទួលបានពេលនេះគឺជាពាក្យថា, «ហួសពេលហើយ….»

អរគុណដែលត្រលប់មកម្តងទៀត ប៉ុន្តែអ្វីៗហួសពេលអស់ហើយ…..!!!!

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial