អត្ថប្រយោជន៍ជាច្រើននឹកស្មានមិនដល់នៃទឹកជំពូ

 

ជំពូមានអត្ថប្រយោជន៍ជាច្រើនដូចជាប្រឆាំងនឹងទឹកនោមផ្អែម, បន្សាបជាតិពុលក្នុងថ្លើម, ជួយការពារជំងឺមហារីកសុដន់ និង មានច្រើនយ៉ាងទៀត។ វាមានផ្ទុកសារធាតុចិញ្ចឹមជាច្រើនដែលពិតជាមានអត្ថប្រយោជន៍ចំពោះសុខភាពរបស់អ្នក ហើយព្យាបាលជំងឺជាច្រើនមុខផ្សេងទៀត។ ទឹកជំពូនឹងរក្សារាងកាយរបស់អ្នកអោយនៅតែល្អ ព្រោះវាជាភ្នាក់ងារប្រឆាំងជំងឺមហារីក។ ទឹកជំពូមានសមត្ថភាពការពារជំងឺមហារីកសុដន់ និង ជំងឺមហារីកប្រូស្តាត ក៏ដូចជាបញ្ឈប់ជំងឺទឹកនោមផ្អែមផងដែរ។

អ្នកស្រាវជ្រាវបានបង្ហាញថា វាមានសមត្ថភាពក្នុងការការពារជំងឺពីធម្មជាតិ ហើយក៏មានប្រសិទ្ធភាពផងដែរ។ ខាងក្រោមនេះជាអត្ថប្រយោជន៍ដែលទទួលបានទឹកជំពូ៖

-បន្សាបជាតិពុលនៅក្នុងថ្លើម
-ការពារប្រភេទជាក់លាក់នៃជំងឺមហារីក
-វាយប្រឆាំងនឹងជំងឺទឹកនោមផ្អែម
-ពង្រឹងការរំលាយអាហារ
-កាត់បន្ថយជំងឺគ្រុន
-បន្ថយការឆ្លងមេរោគផ្សិត និងបាក់តេរី
-កាតបន្ថយការប្រកាច់ដោយសារជំងឺឆ្កួតជ្រូក
-បង្កើនប្រព័ន្ធភាពសុំា
-កាត់បន្ថយការរលាយអុកស៊ីដកម្មនៃខូឡេស្តេរ៉ូលអាក្រក់៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial