ជប៉ុន​បង្កើត​ថាម​ពល​អគ្គិសនី​ពី​កំលាំង​ទឹក​រលក​នៅ​សមុទ្រ​

ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជប៉ុន​បាន​ផលិត​ជា​មួយនឹង​បច្ចេកវិទ្យា​ពិសេសដែល​មិន​ត្រឹម​តែ​អាចចាប់​យក​ថាម​ពល​ពី​រលក​ទេ​តែ​ថែម​ទាំង​ជួយ​ការពារ​ការ​ហូរ​ច្រោះ​ដី​ថែម​ទៀត​ផង​។

យោង​តាម​វិទ្យាស្ថាន​វិទ្យាសាស្រ្ត​ និងបច្ចេកវិទ្យា​អូ​គីណាវ៉ា​ក្រុមការ​ងារ​ដែល​ដឹក​នាំ​ដោយសាស្ត្រា​ចារ្យ Tsumoru Shintake គ្រោង​នឹង​បង្កើតទួរប៊ីន​ប្រមូល​ថាម​ពល​នៅ​ជិត tetrapods ដែល​ជា​រចនាសម្ព័ន្ធ​បេតុង​ដែល​ដាក់​នៅតាម​ឆ្នេរសមុទ្រ​ដើម្បី​ធ្វើឱ្យ​កម្លាំងនៃរលកបង្កើត​បាន​ជា​ថាម​ពល​អគ្គិសនី។

ទួរប៊ីន​មាន​ដាប់​ផ្លាស​ចំនួន​ប្រាំ​ដែល​ត្រូវបាន​គេយក​គំរូតាម​ព្រុយ​ត្រីផ្សោត។ វា​ត្រូវ​បានបំពាក់​​ជា​មួយ​នឹង​ដែក​​ដែល​ត្រូវបាន​ភ្ជាប់ទៅនឹងបាតសមុទ្រដែលមាន​ខ្សែក្រវាត់​ដែលដូច​ជាផ្លែងអាចបត់បែន​ និងអាចពត់​ខ្លួន​ក្រោម​សម្ពាធ​នៃ​រលក​។

នៅ​ខាង​ក្នុងក្បាល​ទួរប៊ីនគឺ​ជាម៉ាស៊ីន​ភ្លើង​​ដែល​ផ្លាស់​ប្តូរថាម​ពលរលក​ទៅជាអគ្គិសនី។ អគ្គីសនី​ត្រូវបាន​បញ្ជូន​ត្រឡប់មកច្រាំងវិញតាមខ្សែកាប​ដែល​បាន​ភ្ជាប់​នៅ​ក្រោម​។ ការប្រើ​ប្រាស់​ទួរប៊ីន​លើឆ្នេរ​សមុទ្ររបស់​ជប៉ុនត្រឹម​តែ 1% ប៉ុណ្ណោះ​អាចបង្កើត​ថាមពលប្រហែល 10 ជីហ្គាវ៉ាត់​នៃ​ថាមពល​ដែល​ស្មើនឹងរោងចក្រ​ថាម​ពល​នុយក្លេអ៊ែរចំនួន 10៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial