បើ​មិន​ទាន់​បាន​ជួយ​បុរស​ក្នុង​ក្ដី​ស្រមៃ​របស់​អ្នក​ទេ គួរ​តែ​រង​ចាំ​សិន​ទៅ!!!….

គ្រប់​នារី​ទាំងអស់ មាន​ការ​ស្រឡាញ់​ចំពោះ​បុរសៗ​ខុស​គ្នា។ អ្នក​ខ្លះ​ស្រឡាញ់​បុរស​សុភាព​រាប​សារ, អ្នក​ខ្លះ​ស្រឡាញ់​បុរស​ដែល​ចូល​ចិត្ត​លេង​ខ្លួន និង​ចេះ​និយាយ​លេង​សើច​ច្រើន។ ទាំង​នេះ គឺ​ជា​ចំណង់​ចំណូល​ចិត្ត​ខុសៗ​គ្នា​របស់​មនុស្ស​ម្នាក់ៗ។

ទោះ​ជា​យ៉ាង​ណា ប្រសិន​បើ​អ្នក​រក​មនុស្ស​ស្មោះ​មិន​ទាន់​បាន​ទេ គួរ​កុំ​ប្រថុយ​សាក​ល្បង​សាង​អនាគត​ស្នេហា ឬ​រៀប​ការ​ជាមួយ​មនុស្ស​ដែល​មិន​ស្ថិត​នៅ​ក្នុង​ជម្រើស​របស់​យើង ព្រោះ​ធ្វើ​បែប​នេះ គឺ​ជា​ការ​កុហក​ខ្លួន​ឯង និង​មិន​អាច​ឲ្យ​យើង​រស់​នៅ​មាន​សេចក្ដី​សុខ​ឡើយ។

បើ​យើង​ស្រឡាញ់​បុរស​ដែល​មិន​មែន​ជា​អ្វី​ដែល​យើង​ប្រាថ្នា​ទេ វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​មាន​វិប្បដិសារី​ទៅ​ថ្ងៃ​ក្រោយ​ដែរ។ មនុស្ស​ទាំង​អស់ គួរ​តែ​មាន​សិទ្ធិ​ជ្រើសរើស ឬ​ទទួល​បាន​នូវ​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត។ ជីវិត​នេះ គឺ​ខ្លី​ណាស់ ហេតុ​អ្វី​យើង​ត្រូវ​ទ្រាំ​រស់​នៅ​ក្នុង​ភាព​សៅហ្មង​បែប​នេះ​ទៅ​វិញ?

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial