ព្រះពុទ្ធ៖ ៧ យ៉ាងដែលមនុស្សមិនគួរជឿ

១. កុំជឿទៅលើអ្វីដែលអ្នកគ្រាន់តែបានឮ
ការដែលជឿដោយខ្វះការគិតពិចារណា រឺជឿដោយមិនបានស្វែងរកការពិត មិនខុសអ្វីពីមនុស្សល្ងង់នោះទេ។

២. កុំជឿទៅលើទំនៀមទំលាប់តាមចាស់ៗ ដោយខ្វះការពិចារណា
ពាក្យចាស់បុរាណនិយាយមិនសូវខុស ប៉ុន្តែក៏មិនមែនមានន័យថា ត្រូវទាំងអស់ដែរ។ ដូច្នេះមុននឹងជឿក៏ត្រូវធ្វើការពិចារណាដែរ។

៣. កុំជឿទៅលើពាក្យចចាមអារ៉ាម
ពាក្យចចាមអារ៉ាមសាយភាយលឿនជាងការពិត។ ហើយមនុស្សភាគច្រើនក៏ជឿទៅលើពាក្យចចាមអារ៉ាមនេះដែរ។

៤. កុំជឿទៅលើភាពហ៊ឺហាររបស់អ្នកដទៃ
រូបខាងក្រៅ អាចមិនដូចអ្វីដែលអ្នកបានឃើញ។

៥. កុំជឿទៅលើពាក្យសំដីផ្អែមល្ហែម លួងលោមរបស់អ្នកដទៃ រឺអ្នកសំដីបាន។

៦. កុំជឿទៅលើអ្វីដែលអ្នកបានឃើញមួយផ្នែកតូច។

៧. កុំជឿទៅលើពាក្យសំដីញុះញុងរបស់អ្នកដទៃ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial