ប្រទេស​ឥណ្ឌា​កំពុង​កសាង​រថភ្លើង​ល្បឿន​លឿន​ដំបូង​របស់​ខ្លួន​ជា​មួយ​នឹង​ជំនួយ​ជា​ច្រើន​ពី​ប្រទេស​ជប៉ុន

ឥណ្ឌា​បាន​ចាប់​ផ្តើម​សាង​សង់​ប្រព័ន្ធ​រថភ្លើង​ដែល​មាន​ល្បឿន​លឿន​ដោយ​មានជំនួយ​ពី​បច្ចេក​វិទ្យា និងហិរញ្ញវត្ថុជប៉ុន។

បើ​យោង​តាម​ពត៌​មាន​បាន​រាយការណ៍​ថា​បណ្តាញ​នេះ​នឹង​លាតសន្ធឹង 508 គីឡូម៉ែត្រពី​Ahmedabad ទៅមជ្ឈមណ្ឌលហិរញ្ញវត្ថុនៃទីក្រុង Mumbai ហើយ​ត្រូវ​បាន​ប្រកាស​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ដោយ​នាយករដ្ឋមន្ត្រី Narendra Modi ។

ប្រទេស​ចិន​គ្រោង​នឹង​វិនិយោគ 19 ពាន់​លាន​ដុល្លារ​ ដើម្បីសាង​សង់​ផ្លូវ​រថភ្លើងថ្មី។ ប្រទេស​ជប៉ុន​នឹង​ផ្តល់​មូល​និធិ​ជាង 80 ភាគរយ​នៃ​គម្រោង​ដែល​មាន​ចំនួន​ជាង 14 ពាន់​លានដុល្លារ​ដោយ​ផ្តល់​កម្ចីការ​ប្រាក់​ចំនួន 0,1 ភាគរយ​ដែល​ត្រូវ​សង​ត្រឡប់​ក្នុងរយៈពេល 50 ឆ្នាំខាងមុខនេះ។

ខ្សែ​រថភ្លើង​នេះ​ត្រូវ​បាន​គេរំពឹង​ថា​នឹង​បញ្ចប់នៅ​ត្រឹម​ឆ្នាំ 2023 ហើយ​នឹង​កាត់​បន្ថយពេល​វេលា​ធ្វើ​ដំណើរ​រវាង​ទីក្រុង​ពីរ​ទៅ​បីម៉ោង​ ហើយ​​រដ្ឋ​បាល​ម៉ូឌីបាន​អះអាង​ថា​គម្រោងនេះ​នឹងបង្កើតការងារចំនួន 36.000ការ​ងារ​ នៅក្នុងប្រទេសឥណ្ឌា​ថែម​ទៀត​ផង​។

រថភ្លើងនេះ​អាច​ដឹក​អ្នកដំណើរ​បាន 750 នាក់​ក្នុងល្បឿនជា​មធ្យម 250 គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង​ដោយមាន​ល្បឿនអតិបរមា 320 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ក្រុម​អ្នក​វិភាគនិយាយ​ថា​ការសាង​សង់​រថភ្លើង​ល្បឿន​លឿន​នេះ​នឹង​ជួយ​ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​តំបន់​ឧស្សាហកម្ម​របស់​ប្រទេស​លោក​ខាង​លិច​ដែល​កំពុង​រីកចម្រើនយ៉ាងឆាប់​រហ័ស​និងជា​ពិសេស​ជួយដល់កំណើនសេដ្ឋកិច្ច៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial