សុភាសិត​បារាំង៖ មនុស្ស​គ្មាន​ប្រាក់ ប្រៀប​បាន​នឹង​ខ្លា​ឥត​ចង្កូម

មនុស្ស​ជា​ច្រើន​បាន​យល់​ស្រប​នឹង​ទស្សនៈ​មួយ ដែល​បាន​លើក​ឡើង​ថា “ប្រាក់​មិន​អាច​ធ្វើ​ឲ្យ​យើង​មាន​សុភមង្គល​ទេ ប៉ុន្តែ​សុភមង្គល​ក៏​មិន​អាច​កើត​ឡើង​ដោយ​គ្មាន​ប្រាក់​​ដែរ”។

នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ប្រាក់ គឺ​ជា​វត្ថុ​ដ៏​សំខាន់​មួយ ឬ​ជា​ផ្នែក​មួយ​ដែល​ជួយ​ដល់​ក្ដី​សុខ និង​សុភមង្គល​របស់​យើង។ ស្រដៀង​គ្នា​នេះ​ដែរ ក៏​មាន​សុភាសិត​បារាំង​មួយ បាន​លើក​ឡើង​ដែរ​ថា៖ “មនុស្ស​គ្មាន​ប្រាក់ ប្រៀប​បាន​នឹង​ខ្លា​ឥត​ចង្កូម”។ តើ​សុភាសិត​នេះ មាន​ន័យ​បែប​ណា?

ជា​ការ​ពិត មនុស្ស​យើង​អាច​រស់​នៅ​ដោយ​គ្មាន​ប្រាក់ ឬ​មាន​ប្រាក់​តែ​បន្តិច​បន្តួច​នៅ​ក្នុង​ខ្លួន ប៉ុន្តែ​ពួក​គេ​មិន​អាច​មាន​អ្វីៗ​សព្វ​បែប​យ៉ាង ដោយ​គ្មាន​ប្រាក់​នោះ​ឡើយ។ ទ្រព្យ​សម្បត្តិ​មាស​ប្រាក់ វា​មិន​អាច​ឲ្យ​មនុស្ស​រស់​នៅ​សុខ​ស្រួល​រហូត​ក៏​ពិត​មែន ប៉ុន្តែ​វា​បាន​ផ្ដល់​ឲ្យ​មនុស្ស​នូវ​ភាព​ថ្លៃ​ថ្នូរ ខ្ពង់ខ្ពស់ និង​រស់​នៅ​ដោយ​មាន​ការ​គោរព​ពី​អ្នក​ដទៃ។

ប្រសិន​បើ​មនុស្ស​គ្មាន​ប្រាក់ ទោះ​បី​គេ​អាច​រស់​នៅ​ដោយ​ក្ដី​សុខ​ក៏​ដោយ ប៉ុន្តែ​វា​ជា​សេចក្ដី​សុខ​ដ៏​តូច​មួយ។ មនុស្ស​គ្មាន​ប្រាក់​ប្រៀប​ដូច​ជា​ខ្លា​ឥត​ចង្កូម​ដែរ ព្រោះ​គ្មាន​នរណា​គេ​ចង់​រាប់​រក​យើង ឬ​គោរព​យើង​នោះ​ឡើយ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial