រឿង​រ៉ាវ​ប្លែកៗ​ទាំង ៥ ទាក់​ទង​នឹង​ការ​ចាក់សាក់

បច្ចុប្បន្ន​នេះ ស្នាម​សាក់​ពិត​ជា​មាន​ការ​ពេញនិយម​យ៉ាង​ខ្លាំង ពិសេស​ពី​សំណាក់​យុវវ័យ។ អ្នក​ខ្លះ​បាន​ប្រើប្រាស់​ស្នាម​សាក់ ដែល​បិទ​ពី​លើ ដែល​វា​អាច​ជាប់​បាន​ត្រឹម​រយៈ​ពេល ១ឆ្នាំ ឬ​ឆាប់​ជាង​នេះ។ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត គឺ​ប្រើប្រាស់​ម្ជុល​ចាក់​តែ​ម្ដង ដែល​វា​នឹង​ជាប់​រហូត​អស់​មួយ​ជីវិត ប្រសិន​បើ​យើង​មិន​លុប​វា​ចោល។

ថ្ងៃ​នេះ យើង​នឹង​នាំ​អ្នក​ទាំង​អស់​គ្នា​ឲ្យ​មក​ដឹង​រឿង​រ៉ាវ​ទាំង ៤ ចំណុច​ប្លែកៗ អំពី​ការ​ចាក់​សាក់។

១. ទឹក​ដែល​ប្រើសម្រាប់​សាក់៖ ទឹក​របស់​សាក់​មួយ​ចំនួន​ធំ មាន​ផល​ប៉ះពាល់​ដល់​សុខ​ភាព។ នៅ​ពេល​ដាក់​នៅ​ក្រោម​មីក្រូទស្សន៍ ទឹក​សាក់​ខ្លះ ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ផ្ទុក​លោហធាតុ​ធ្ងន់​អតិសុខុមប្រាណ និង​សារ​ជាតិ​បង្កមហារីក ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ទៀត​ផង។

២. ការ​ចាក់​សាក់​របស់​អ្នក អាច​ធ្វើ​ឲ្យ​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​លើ​កម្មសិទ្ធិ​បញ្ញា៖ នៅ​ពេល​ដែល​ហ្គេម NBA 2K បាន​បង្កើត​អវតា​បែប​និម្មិត​របស់​ខ្លួន ហើយ​​ក៏​បាន​បន្ថែម​ការ​ចាក់សាក់​ជា​ច្រើន​ ទៅ​ឲ្យ​អវតា​ទាំង​នោះ មិន​យូរ​ប៉ុន្មាន ក្រុម​អ្នក​គំនូរ​មួយ​ក្រុម បាន​ធ្វើការ​ប្ដឹង​ក្រុម​អ្នក​ផលិត​ហ្គេម ទាក់​ទង​នឹង​ការ​ថត​ចម្លង​ស្នាដៃ​សិល្បៈ​របស់​ពួកគេ។ ពាក្យ​បណ្តឹង​របស់​ក្រុម​អ្នក​គំនូរ បាន​បរាជ័យ​ដោយ​សារ​តែ​ពួកគេ​បាន​ដាក់​ពាក្យ​រក្សាសិទ្ធិ ក្រោយ​ពេល​ដែល​ហ្គេម បាន​ចេញ​ផ្សាយ​។ ប៉ុន្តែ​ពួកគេ​នៅ​តែ​អាច​ទាមទារ​សំណង​ខូច​ខាត​មួយ​ចំនួន​បាន​ផង​ដែរ។

៣. ចំណាយ​ពេល​យូរ​ក្នុង​​ការ​ចាក់​សាក់៖ មនុស្ស​ម្នាក់​ក្នុង​ចំណោម 10 នាក់ នឹង​ចំណាយ​ពេល 4 ខែ ដើម្បី​ជា​សះស្បើយ​ពី​ផល​ប៉ះពាល់​ផ្នែក​វេជ្ជសាស្ត្រ​នៃ​ការ​ចាក់សាក់។ មាន​អ្នក​ខ្លះ​ទៀត រង​គ្រោះ​ពី​ការ​ចាក់​សាក់​នេះ ដោយ​សារ​វា​ក្លាយ​ទៅ​ជា​ជម្ងឺ​មហារីក។

៤. សាក់​ខ្លះ​អាច​នឹង​រលុប​ដោយ​ចិត្ត​ឯង៖ ពេល​ខ្លះ​ស្បែក​របស់​យើង​មាន​ការ​ប្រែប្រួល ហើយ​ស្បែករបស់​មនុស្ស​ម្នាក់ៗ​មិន​ដូច​គ្នា​ទេ។ ដូច្នេះ​រូប​សាក់​អាច​នឹង​រលុប ឬ​ខុស​ពី​ទ្រង់​ទ្រាយ​ដើម នៅ​ពេល ៤ ឬ ៥ ឆ្នាំ​ក្រោយ​ពី​ពេល​សាក់។

ប្រភព៖ បរទេស
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial