គួរ​ធ្វើ​បែប​ណា បើ​អ្វីៗ​ខុស​ពី​ការ​រំពឹង​ទុក​របស់​យើង?

របស់​គ្រប់​យ៉ាង មិន​អាច​តម្រូវ​ចិត្ត​របស់​មនុស្ស​បាន​គ្រប់​ពេល​នោះ​ទេ។ ទោះ​បី​ជា​ពេល​ខ្លះ យើង​មាន​អារម្មណ៍​ថា ដំណើរ​ទាំង​ឡាយ​ប្រព្រឹត្តិ​ទៅ​គួរ​ជាទី​ពេញ​ចិត្ត​ក៏​ដោយ មិន​យូរ​ប៉ុន្មាន​វា​នឹង​អាច​ក្លាយ​ជា​មិន​គាប់​ចិត្ត​វិញ​ជាក់​ជា​ពុំខាន។

តើ​យើង​គួរ​តែ​ធ្វើ​បែប​ណា ប្រសិន​បើ​អ្វីៗ​ខុស​ពី​ការ​រំពឹង​ទុក ឬ​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត? យើង​នឹង​ណែនាំ​អ្នក​នូវ​ចំណុច​ពីរ​យ៉ាង​សំខាន់ៗ ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ខ្លួន​ឯង​មាន​របួស​ផ្លូវ​ចិត្ត ពេល​ដែល​បំណង​របស់​ខ្លួន​មិន​បាន​សម្រេច។

ត្រូវ​គិត​ថា លើលោក​នេះ មិន​មែន​មាន​តែ​យើង​ទេ ដែល​ជួប​រឿង​បែប​នេះ ព្រោះ​មាន​មនុស្ស​ជា​ច្រើន​ទៀត ដែល​ធ្លាប់​មាន​វាសនា​ដូច​យើង ឬ​អាច​មាន​អ្នក​ខ្លះ​ទៀត មាន​វាសនា​អាក្រក់​ជាង​យើង​ទៅ​ទៀត។

ត្រូវ​លើក​ទឹក​ចិត្ត​ចំពោះ​ខ្លួន​ឯង ដួល​ហើយ​ត្រូវ​តែ​ងើប​ឈរ និង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ព្រោះ​ការ​បរាជ័យ​របស់​យើង គ្រាន់​តែ​ជា​ចំណុច​មួយ​តូច​ប៉ុណ្ណោះ ហើយ​ការ​បរាជ័យ ក៏​ជា​ផ្នែក​មួយ ដែល​ធ្វើ​ឲ្យ​យើង​ជោគ​ជ័យ​បាន​យូរ​អង្វែង​ផង​ដែរ។ យើង​នឹង​ក្លាយ​ជា​មនុស្ស​កាន់​តែ​រឹងមាំ ប្រសិន​បើ​យើង​អាច​ជំនះ​ភាព​បរាជ័យ​បាន។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial